ព័ត៌មានអន្ដរជាតិ
ក្រុមប្រឹក្សាសន្តិសុខមិនឯកភាពគ្នាលើសេចក្តីថ្លែងការណ៍ ថ្កោលទោសរដ្ឋប្រហារមីយ៉ាន់ម៉ា
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិមិនបានឈានដល់ការឯកភាពគ្នា លើសេចក្តីថ្លែងការណ៍រួមមួយដែលថ្កោលទោសរដ្ឋប្រហារនៅប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃចន្ទទេ បន្ទាប់ពីកិច្ចប្រជុំបន្ទាន់រយៈពេល២ម៉ោងមិនបានទទួលការគាំទ្រពីប្រទេសចិន ដែលជាសម្ព័ន្ធមិត្តមីយ៉ាន់ម៉ាដ៏សំខាន់និងជាសមាជិកអចិន្រ្តៃយ៍នៃក្រុមប្រឹក្សានេះ។

កិច្ចប្រជុំតាមវីដេអូត្រូវបានធ្វើឡើងបន្ទាប់ពីយោធាឃុំឃាំងលោកស្រី អ៊ុងសាន ស៊ូជី និងអ្នកនយោបាយកំពូលៗដទៃទៀតនៅក្នុងការវាយឆ្មក់មួយកាលពីព្រឹកថ្ងៃចន្ទ។ បន្ទាប់ពីនោះមេបញ្ជាការកងកម្លាំងប្រដាប់អាវុធលោក Min Aung Hlaing បានក្តោបក្តាប់អំណាច។
យ៉ាងណាក្តី ក្រុមអ្នកការទូតបាននិយាយថា កិច្ចពិភាក្សាលើសេចក្តីថ្លែងការណ៍នឹងនៅតែបន្ត។

ក្រុមប្រឹក្សាដែលមានសមាជិក១៥ប្រទេសមួយនេះ កំពុងពិចារណាលើសេចក្តីថ្លែងការណ៍មួយព្រាងដោយចក្រភពអង់គ្លេសដែលថា ប្រេសិតរបស់អង្គការសហប្រជាជាតិប្រចាំប្រទេសមីយ៉ាន់ម៉ាបានប្រាប់ថា ក្រុមអ្នកការទូតគួរតែបង្ហាញសញ្ញាច្បាស់មួយដើម្បីគាំទ្រលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសនេះ។
យោងតាមសុន្ទរកថាដែលបានរៀបចំឡើង លោកស្រី Christine Schraner Burgener បានប្រាប់ក្រុមប្រឹក្សានេះថា “ខ្ញុំសូមថ្កោលទោសយ៉ាងខ្លាំងចំពោះវិធានការថ្មីៗរបស់យោធា និងសូមជំរុញឲ្យអ្នកទាំងអស់គ្នាបង្ហាញសញ្ញាច្បាស់ៗរួមគ្នា ដើម្បីគាំទ្រលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសមីយ៉ាន់ម៉ា”។

យោធានិយាយថា រដ្ឋប្រហាររបស់ខ្លួនគឺមានលក្ខណៈជារដ្ឋធម្មនុញ្ញហើយបានសន្យាថា នឹងរៀបចំការបោះឆ្នោតថ្មីដោយអះអាងទាំងគ្មានភស្តុតាងថា ការបោះឆ្នោតកាលពីខែវិច្ឆិកាគឺមានការក្លែងបន្លំ។ ច្បាប់ប្រទេសក្នុងគ្រាអាសន្ន នឹងនៅតែមានសុពលភាពរយៈពេលមួយឆ្នាំ។
អ្នកការទូតនិយាយថា ក្រុមប្រឹក្សាសន្តិសុខកំពុងចរចាលើសេចក្តីថ្លែងការណ៍ព្រាងដោយចក្រភពអង់គ្លេសមួយ ដែលមិនត្រឹមតែថ្កោលទោសរដ្ឋប្រហារប៉ុណ្ណោះទេប៉ុន្តែថែមទាំងអំពាវនាវ ឲ្យយោធាគោរពច្បាប់និងសិទ្ធិមនុស្ស ហើយដោះលែងអ្នកដែលត្រូវបានឃុំខ្លួនដោយខុសច្បាប់ផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ សេចក្តីថ្លែងការណ៍បែបនេះត្រូវតែមានការឯកភាពគ្នា។

អ្នកការទូតម្នាក់បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា “ប្រទេសចិននិងរុស្ស៊ីបានស្នើសុំពេលវេលាបន្ថែមទៀត”។ អ្នកការទូតម្នាក់ទៀតបញ្ជាក់ថា “សេចក្តីថ្លែងការណ៍មួយកំពុងស្ថិតក្នុងការពិភាក្សានៅឡើយ”។
អត្ថបទដែលតាក់តែងដោយចក្រភពអង់គ្លេស ក៏នឹងទាមទារឲ្យមានការដកហូតនូវច្បាប់ភាពអាសន្ននិងអំពាវនាវឲ្យគ្រប់ភាគីទាំងអស់ ប្រកាន់ខ្ជាប់នូវបទដ្ឋានប្រជាធិបតេយ្យផងដែរ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Al Jazeera
ចុចអាន៖ មីយ៉ាន់ម៉ាព្រមានសារព័ត៌មាននិងប្រជាជន កុំផ្សព្វផ្សាយពាក្យចចាមអារ៉ាមនិងញុះញង់ឲ្យមានចលាចល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៨ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៧ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១២ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


