ព័ត៌មានអន្ដរជាតិ
មន្ត្រីរាជការថៃ ជាង៤០% កំពុងជាប់បំណុលគេ ថែមទាំងត្អូញត្អែរថា ប្រាក់ខែរដ្ឋ ទាបពេក
ការស្ទង់មតិរបស់វិទ្យាស្ថានជាតិគ្រប់គ្រងអភិវឌ្ឍន៍ (Nida) បានរកឃើញថា មន្ត្រីរាជការថៃភាគច្រើន ប្រឆាំងនឹងផែនការរបស់រដ្ឋាភិបាលថ្មី ក្នុងការបើកប្រាក់បៀវត្សរ៍ពីរដងក្នុងមួយខែជំនួសឲ្យការបើកម្តងក្នុងមួយខែ។

Nida បានបង្ហាញនៅថ្ងៃអាទិត្យទី២៤ខែកញ្ញាថា ជាង៧១% នៃមន្ត្រីរាជការ ដែលត្រូវស្ទង់មតិ គឺបានប្រឆាំងនឹងផែនការនេះ។
ការស្ទង់មតិក៏រកឃើញដែរថា ៥៨% នៃអ្នកឆ្លើយតប គឺបានគាំទ្រយ៉ាងខ្លាំង នូវប្រាក់បៀវត្សរ៍អប្បបរមា ២៥០០០ បាតក្នុងមួយខែ សម្រាប់បុគ្គលិកដែលមានបរិញ្ញាបត្រ។
ការស្ទង់មតិទូទាំងប្រទេសនេះ ធ្វើឡើងចាប់ពីថ្ងៃទី ១៩ដល់២១ ខែកញ្ញា លើមន្ត្រីរាជការ និយោជិត និងបុគ្គលិករដ្ឋចំនួន ១៣១០ នាក់ ដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ។

ការស្ទង់មតិក៏បានសួរអ្នកឆ្លើយតបផងដែរថាតើ ប្រាក់ខែរបស់ពួកគេគ្រប់គ្រាន់ដែរឬទេ? ក្នុងនោះ៤៤,៨១% និយាយថា ប្រាក់ខែរបស់ពួកគេ គឺទាបពេកដើម្បីរ៉ាប់រងលើការចំណាយ។
លើសពីនេះ អ្នកឆ្លើយសំណួរភាគច្រើននិយាយថា ពួកគេកំពុងជាប់បំណុល។ ក្នុងនោះមាន ៤៤,៣៥% ជាប់បំណុលជាមួយស្ថាប័នហិរញ្ញវត្ថុ, ៤៣,៣៦% មានបំណុលជាមួយសហករណ៍ និង ៣,៦៦% មានបំណុលពីអ្នកឲ្យខ្ចីផ្សេងទៀត៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Nation
ចុចអាន៖ គណបក្សចលនាឆ្ពោះទៅមុខ ចោទ រដ្ឋាភិបាលថៃ ថា កំពុងចំណាយ លើសខ្ទង់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


