Connect with us

ព័ត៌មានអន្ដរជាតិ

ស្លាប់មនុស្ស១៦នាក់ ក្នុងហេតុការណ៍ ឆេះអណ្តូងរ៉ែ នៅចិន

បានផុស

នៅ

មនុស្សចំនួន១៦នាក់ត្រូវបាត់បង់ជីវិត នៅពេលអគ្គិភ័យ បានឆាបឆេះអណ្តូងរ៉ែធ្យូងថ្ម Shanjiaoshu នៅភាគនិរតីប្រទេសចិន កាលពីថ្ងៃអាទិត្យទី២៤ខែកញ្ញា។

សាលាក្រុង Panzhou បាននិយាយក្នុងសេចក្តីជូនដំណឹងមួយ ដែលបង្ហោះលើគេហទំព័ររបស់ខ្លួនថា អគ្គិភ័យត្រូវបានពន្លត់ ប៉ុន្តែបន្ទាប់ពីការផ្ទៀងផ្ទាត់ មានមនុស្ស១៦នាក់ បានស្លាប់ ខណៈតាមព័ត៌មានបឋម, អគ្គិភ័យគឺផ្តើមចេញពីការឆេះខ្សែ នៃឧបករណ៍បញ្ជូនសម្ភារ ។

(រូបថត៖ AFP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្វីបើសុវត្ថិភាពក្នុងវិស័យរុករករ៉ែនៅប្រទេសចិន មានភាពប្រសើរឡើងនារយៈពេលប៉ុន្មានទសវត្សរ៍ថ្មីៗនេះក៏ដោយ ប៉ុន្តែគ្រោះថ្នាក់នៅតែកើតមានជាញឹកញាប់ក្នុងឧស្សាហកម្មនេះ ហើយភាគច្រើនដោយសារតែការអនុវត្តន៍ច្បាប់មានភាពធូររលុង។

កាលពីខែកុម្ភៈ ការបាក់អណ្តូងរ៉ែធ្យូងថ្មមួយ នៅតំបន់ភាគខាងជើង Inner Mongolia បានបណ្តាលឲ្យមនុស្សរាប់សិបនាក់ និងរថយន្តជាច្រើនគ្រឿង កប់នៅក្រោមគំនរកម្ទេចកម្ទី។

អស់រយៈពេលប៉ុន្មានខែមកហើយ អាជ្ញាធរ​មិន​បាន​បង្ហាញតួលេខ​អ្នក​ស្លាប់ពិតប្រាកដទេ ប៉ុន្តែ​ក្នុង​ខែ​មិថុនា មានដំណឹង​ថា មនុស្ស​ចំនួន៥៣នាក់ ​ត្រូវបាត់បង់ជីវិត៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Hindustan Times

ចុចអាន៖ មនុស្សស្លាប់កើនលើស ៤០នាក់ ក្នុងហេតុការណ៍ផ្ទុះអណ្តូងរ៉ែ នៅ តួកគី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម