ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ចង្អុលចំឈ្មោះ ២ប្រទេសនៅអាស៊ី ដែលអាចចូលរួមជាមួយ អង្គការណាតូ
សមាជិកសភារុស្ស៊ីម្នាក់ បានលើកឡើងកាលពីថ្ងៃចន្ទទី២៥ខែកញ្ញាថា នៅចុងទសវត្សរ៍នេះ អង្គការណាតូ អាចចាប់ផ្តើមរលកថ្មីនៃការពង្រីកខ្លួន ដោយទទួលយកសមាជិកបន្ថែមនៅអាស៊ី ដើម្បីបង្កើនការប្រឈមមុខដាក់គ្នាជាមួយមហាអំណាចក្នុងតំបន់មួយចំនួន ដែលមានទំនោរប្រឆាំងនឹងគោលនយោបាយការបរទេសរបស់ទីក្រុងវ៉ាស៊ីនតោន។

ឧត្តមសេនីយ៍ Viktor Sobolev សមាជិកនៃបក្សកុម្មុយនិស្តរុស្ស៊ីនិយាយថា “ប្លុកយោធាដែលដឹកនាំដោយសហរដ្ឋអាមេរិកមួយនេះ អាចដាក់បញ្ចូលប្រទេសជប៉ុននិងកូរ៉េខាងត្បូង។ វាច្បាស់ណាស់ដែលថា លោកខាងលិចបានកំណត់គោលដៅ សម្រាប់ការធ្វើយោធូបនីយកម្មនៅអាស៊ី។ អាមេរិកនឹងធ្វើគ្រប់យ៉ាងក្នុងអំណាចរបស់ខ្លួន ដើម្បីអូសទាញប្រទេសទាំងពីរ ឲ្យចូលក្នុងប្លុកនេះ ដើម្បីដាក់សម្ពាធលើរុស្ស៊ី ចិន និងកូរ៉េខាងជើង”។
លោកបន្តថា “ជាក់ស្តែង វាមិនអាចកើតឡើងភ្លាមៗក្នុងរយៈពេល២ទៅ៣ឆ្នាំខាងមុខបានទេ ប៉ុន្តែលទ្ធផលបែបនេះ អាចជឿជាក់បានក្នុងរយៈពេល៥ឆ្នាំ។ ថ្នាក់ដឹកនាំនយោបាយ និងយោធារបស់យើង ត្រូវតែយកចិត្តទុកដាក់ឲ្យមែនទែន ព្រោះរឿងនេះគឺជាការគំរាមកំហែងជាក់ស្តែងដោយឥតលាក់លៀម”។

ការអត្ថាធិប្បាយរបស់លោក Sobolev ធ្វើឡើង បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov និយាយកាលពីដើមខែនេះថា អង្គការណាតូ កំពុងព្យាយាមដាក់កម្លាំងនិងហេដ្ឋារចនាសម្ព័ន្ធយោធារបស់ខ្លួន នៅតំបន់អាស៊ីប៉ាស៊ីហ្វិក ក្នុងគោលបំណងកំញើញមហាអំណាចក្នុងតំបន់។
ដោយឡែក កាលពីខែសីហា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ក៏បានលើកឡើងផងដែរថា នៅទីបំផុត សម្ព័ន្ធភាពដែលដឹកនាំដោយសហរដ្ឋអាមេរិកមួយនេះ អាចច្របាច់បញ្ចូលគ្នាជាមួយ AUKUS ដែលជាកតិកាសញ្ញាសន្តិសុខក្នុងតំបន់ ប្រកាសជាលើកដំបូងដោយអូស្ត្រាលី អង់គ្លេស និងសហរដ្ឋអាមេរិកក្នុងឆ្នាំ២០២១ ចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងរវាងលោកខាងលិច និងប្រទេសចិន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ ពូទីន៖ ណាតូ អាចពង្រីកផែនការនៅអាស៊ី ដើម្បីបម្រើតម្រូវការ របស់អាមេរិក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


