ព័ត៌មានអន្ដរជាតិ
ចោរម្នាក់ចូលលួចចម្លាក់ព្រះពុទ្ធរបស់ ជប៉ុន តម្លៃ ១.៥ លានដុល្លារក្នុងទីក្រុង Los Angeles (មានវីដេអូ)
ចោរម្នាក់បានចូលទៅលួចចម្លាក់ព្រះពុទ្ធបុរាណជប៉ុនតម្លៃ ១.៥ លានដុល្លារក្នុងវិចិត្រសាលសិល្បៈនៅទីក្រុង Los Angeles ប៉ុន្តែចោរនោះក៏ត្រូវកាមេរ៉ាសុវត្ថិភាពថតជាប់ផងដែរ ។

រូបចម្លាក់សំរឹទ្ធដែលមានទម្ងន់ ១១៣ គីឡូក្រាមត្រូវចោរអូសចេញពីវិចិត្រសាល Barakat នៅម៉ោង ៣ និង ៤៥ នាទីព្រឹកថ្ងៃទី១៨ ខែកញ្ញា ហើយចោរត្រូវចំណាយពេលប្រហែល ២៥ នាទី ទើបយកបានសម្រេច ។

ពាក់ព័ន្ធនឹងបញ្ហាខាងលើ នាយកវិចិត្រសាលលោក Paul Henderson បានឲ្យដឹងថា ចម្លាក់សំរឹទ្ធនេះមានតម្លៃជាងប្រាក់ទៅទៀត ណាមួយយើងមិនអាចលក់ចម្លាក់នេះដូចទំនិញធម្មតាបានឡើយ ដូច្នេះលោកខ្លាចតែចោរយករូបចម្លាក់ទៅរំលាយយកសំរឹទ្ធលក់ ។

មកទល់ពេលនេះគេចាប់ខ្លួនចោរមិនទាន់បាននៅឡើយទេ ហើយសម្រាប់អ្នកដែលអាចប្រគល់ចម្លាក់មកវិញដោយសុវត្ថិភាពនឹងត្រូវជូនប្រាក់រង្វាន់ជាទីគាប់ចិត្តផងដែរ ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ អ្នកទេសចរម្នាក់ធ្វើឲ្យបាក់រូបចម្លាក់ណិបទូនដ៏ល្បីល្បាញក្នុងប្រទេស អ៊ីតាលី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


