ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើង ដាក់គោលនយោបាយនុយក្លេអ៊ែរ ចូលទៅក្នុង រដ្ឋធម្មនុញ្ញ
រដ្ឋសភាកូរ៉េខាងជើងកាលពីថ្ងៃពុធបានអនុម័តធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ រួមទាំងគោលនយោបាយកសាងកម្លាំងនុយក្លេអ៊ែររបស់ប្រទេសផងដែរ។

ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េខាងជើង KCNA បានរាយការណ៍កាលពីថ្ងៃពុធទី២៨ខែកញ្ញាថា សភាប្រជាជនកំពូល ដែលជារដ្ឋសភារបស់ប្រទេស បានអនុម័តរបៀបវារៈសំខាន់ៗនៃការផ្តល់ឋានៈរដ្ឋនុយក្លេអ៊ែរ និងគោលនយោបាយកម្លាំងនុយក្លេអ៊ែរ ចូលទៅក្នុងរដ្ឋធម្មនុញ្ញ។
ទន្ទឹមនោះ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានលើកឡើងក្នុងសម័យប្រជុំសភានោះថា គោលនយោបាយនៃការកសាងកងកម្លាំងនុយក្លេអ៊ែរ បានក្លាយជាផ្នែកមួយនៃច្បាប់មូលដ្ឋានរបស់ប្រទេស។ នេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដែលផ្តល់នូវឥទ្ធិពលនយោបាយដ៏រឹងមាំ ដើម្បីបង្កើនសក្តានុពលការពារជាតិយ៉ាងសំខាន់។
ស្របពេលជាមួយគ្នានោះ លោក គីម ជុងអ៊ុន ក៏បានអំពាវនាវឲ្យពន្លឿនការធ្វើទំនើបកម្មអាវុធនុយក្លេអ៊ែរ ដើម្បីរក្សាអត្ថប្រយោជន៍រារាំងជាយុទ្ធសាស្ត្រ ក៏ដូចជាស្នើឲ្យមន្ត្រីទាំងឡាយ ពង្រឹងសាមគ្គីភាពជាមួយបណ្តាប្រទេសដែលប្រឆាំងសហរដ្ឋអាមេរិក និងយុទ្ធសាស្ត្រអនុត្តរភាពលោកខាងលិចផងដែរ។

បន្ថែមពីនេះមេដឹកនាំកូរ៉េខាងជើង ថែមទាំងបានរិះគន់សម្ព័ន្ធភាពត្រីភាគី រវាងសហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូងផងដែរ ថាជាកំណែទម្រង់អាស៊ីរបស់អង្គការណាតូ ខណៈការប្រកាសនេះ ធ្វើឡើងមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីកូរ៉េខាងត្បូង រៀបចំក្បួនព្យុហយាត្រាយោធាធំបំផុតរបស់ខ្លួនក្នុងរយៈពេល ១០ ឆ្នាំ។
ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk-yeol បាននិយាយក្នុងព្រឹត្តិការណ៍នេះថា “កូរ៉េខាងជើង ត្រូវតែដឹងឲ្យច្បាស់ថា អាវុធនុយក្លេអ៊ែរនឹងមិនអាចធានាសន្តិសុខរបស់ពួកគេបានទេ។ ប្រសិនបើកូរ៉េខាងជើង ប្រើអាវុធនុយក្លេអ៊ែរមែន ការឆ្លើយតបដ៏លើសលប់ពីសម្ព័ន្ធភាពកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក នឹងបញ្ចប់របបទីក្រងព្យុងយ៉ាង”។
គួរបញ្ជាក់ថា កូរ៉េខាងជើង បានធ្វើការសាកល្បងនុយក្លេអ៊ែរចំនួន ៦ លើកមកហើយ ខណៈដែលខ្លាំងបំផុតនោះគឺក្នុងខែកញ្ញាឆ្នាំ២០១៧ ពោលគឺមានកម្លាំងប្រហែល១០០គីឡូតោន ស្មើនឹងប្រហែល ៥ នៃគ្រាប់បែកបរមាណូ ដែលអាមេរិកទម្លាក់លើទីក្រុងណាហ្គាសាគីរបស់ប្រទេសជប៉ុន ក្នុងឆ្នាំ១៩៤៥៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ VN Express
ចុចអាន៖ កូរ៉េខាងត្បូង បង្អួតសព្វាវុធទ្រង់ទ្រាយធំដ៏កម្រ ពេញក្រុងស៊េអូល ដើម្បីកំញើញ កូរ៉េខាងជើង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


