ព័ត៌មានអន្ដរជាតិ
ចិន ដំណើរការខ្សែរថភ្លើងឆ្លងសមុទ្រដំបូងគេនៅជិតច្រកសមុទ្រតៃវ៉ាន់
ប្រទេសចិនបានចាប់ផ្តើមខ្សែរថភ្លើងល្បឿនលឿនដំបូងរបស់ខ្លួនដែលនឹងធ្វើដំណើរឆ្លងកាត់ឆ្នេរនៃមហាសមុទ្រក្នុងខេត្ត Fujian ភាគអាគ្នេយ៍ក្បែរច្រកសមុទ្រតៃវ៉ាន់ ។

សារព័ត៌មានស៊ីនហួរបានរាយការណ៍ថា រថភ្លើងល្បឿនលឿននេះធ្វើដំណើរចាកចេញពីទីក្រុង Fuzhou នៃខេត្ត Fujian ភាគខាងកើតប្រទេសចិននៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ហើយក៏នឹងរៀបចំការបើកដំណើរការលើផ្លូវដែក Fuzhou ទៅ Xiamen និងទៅ Zhangzhou ដែលមានប្រវែង ២៧៧ គីឡូម៉ែត្រ ។
តាមរយៈក្រុមហ៊ុន China State Railway Group ដែលជាប្រតិបត្តិករផ្លូវដែករបស់ចិនបញ្ជាក់ថា វាជាផ្លូវដែកឆ្លងកាត់សមុទ្រដំបូងគេបង្អស់របស់ប្រទេសចិនដែលមានរថភ្លើងល្បឿនលឿននឹងធ្វើដំណើរលើស្ពានឆ្លងកាត់ឈូងសមុទ្រចំនួន ៣ និងមានល្បឿនអតិបរមា ៣៥០ គីឡូម៉ែត្រក្នុងមួយម៉ោង ។

ខ្សែរថភ្លើងនេះ ចំណាយពេលវេលាតិចជាង ១ ម៉ោងក្នងការធ្វើដំណើររវាងទីក្រុង Fuzhou និង Xiamen ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ច និងជាតំបន់ទេសចរណ៍ដ៏ពេញនិយមរបស់ចិន ។
នៅឆ្នាំ ២០២២ ចិនមានផ្លូវរថភ្លើងល្បឿនលឿនដែលដំណើរការបាន ៤២,០០០ គីឡូម៉ែត្រ ហើយគិតត្រឹមខែមិថុនា ឆ្នាំ ២០២២ ប្រវែងផ្លូវដែកល្បឿនលឿនដែលដំណើរការជាប្រចាំក្នុងល្បឿន ៣៥០ គីឡូម៉ែត្រក្នុងមួយម៉ោង គឺមានប្រវែងជិត ៣,២០០ គីឡូម៉ែត្រ ។
ដោយឡែកកាលពីដើមសប្តាហ៍នេះ ប្រទេសចិនក៏បានដំណើរការខ្សែរថភ្លើងពាណិជ្ជកម្មដំបូងរបស់ខ្លួនឡើងវិញផងដែរ បន្ទាប់ពីផ្អាកអស់មួយរយៈនៅក្នុងទីក្រុង Wuhan នៃខេត្ត Hubei ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ CNA
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


