ព័ត៌មានអន្ដរជាតិ
នាយករដ្ឋមន្ត្រីថៃ នឹងបរិច្ចាគប្រាក់ខែទាំងអស់ ទៅឲ្យមូលនិធិ ជួយអ្នកខ្វះខាត
អ្នកនាំពាក្យរដ្ឋាភិបាលថៃលោក Chai Wacharonke បាននិយាយនៅថ្ងៃព្រហស្បតិ៍ទី២៨ខែកញ្ញាថា នាយករដ្ឋមន្ត្រី សេដ្ឋា ថាវីស៊ីន បានប្តេជ្ញាបរិច្ចាគប្រាក់ខែរបស់គាត់ទាំងអស់ និងប្រាក់ឧបត្ថម្ភដែលរកបានក្នុងអំឡុងពេលកាន់តំណែង ឲ្យទៅមូលនិធិផ្សេងៗក្នុងប្រទេសថៃ ដោយចាប់ផ្តើមពីមូលនិធិកុមារទៅ។

លោក Chai និយាយថា នាយករដ្ឋមន្ត្រី មានជំនឿលើអំណាចនៃការបរិច្ចាគ ដោយចាប់ផ្តើមពីខ្លួនគាត់មុនគេ ខណៈរដ្ឋាភិបាលបានចាប់ផ្តើមអនុវត្តគោលនយោបាយរបស់ខ្លួន ដើម្បីបង្កើតឱកាស លើកកម្ពស់សុខុមាលភាពប្រជាជន កាត់បន្ថយវិសមភាពក្នុងសង្គម និងគាំទ្រដល់ការអប់រំកុមារ។
បើបូកចូលគ្នាទាំងប្រាក់ខែជានាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីហិរញ្ញវត្ថុ, លោក សេដ្ឋា មានប្រាក់ខែសរុប ១២៥ ៥៩០បាត ហើយប្រាក់ទាំងនេះ នឹងត្រូវបញ្ជូនតាមរយៈមូលនិធិ ដើម្បីជួយអ្នកខ្វះខាត។

អ្នកនាំពាក្យខាងលើនិយាយថា ក្រុមការងារមួយ នឹងត្រូវបានបង្កើតឡើងដើម្បីសម្រេចថាតើ មូលនិធិណា ត្រូវទទួលអំណោយរបស់នាយករដ្ឋមន្ត្រីតាមលំដាប់លំដោយ។
ទោះបីជាយ៉ាងណាក៏ដោយ មូលនិធិសម្រាប់កុមារ គឺជាអទិភាពមុនគេ។
យោងតាមអ្នកនាំពាក្យដដែល, ក្រៅពីការបរិច្ចាគ លោកនាយករដ្ឋមន្ត្រី ក៏នឹងព្យាយាមជួបជាមួយមូលនិធិសប្បុរសធម៌ផ្សេងៗ ដើម្បីស្តាប់បញ្ហារបស់ពួកគេ និងស្វែងរកដំណោះស្រាយផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Bangkok Post
ចុចអាន៖ មិនត្រឹមផ្អាកសងបំណុល ថៃ ថែមទាំងអនុញ្ញាតឲ្យកសិករ អាចខ្ចីប្រាក់បន្ថែមដើម្បីរកស៊ី ទៀតផង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


