ព័ត៌មានអន្ដរជាតិ
ប៉ូឡូញ ស្តីឲ្យ អ៊ុយក្រែន ថា ចេះដឹងគុណគេខ្លះផង!
ដោយរិះគន់សុន្ទរកថារបស់លោកប្រធានាធិបតី Zelensky នៅអង្គការសហប្រជាជាតិ, នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Mateusz Morawiecki ស្តីបន្ទោសថា អ៊ុយក្រែន ត្រូវចេះដឹងគុណ និងមិនគួរភ្លេចប្រទេស ដែលបានជួយពួកគេបំផុតនោះទេ។

លោក Morawiecki បាននិយាយក្នុងកិច្ចប្រជុំជាមួយគណបក្សច្បាប់និងយុត្តិធម៌ (Pis) កំពុងកាន់អំណាចថា “គឺប៉ូឡូញដែលបានស្វាគមន៍ប្រជាជនអ៊ុយក្រែនរាប់លាននាក់, គឺប្រជាជនប៉ូឡូញ ដែលបានទទួលយកជនជាតិអ៊ុយក្រែន”។
នាយករដ្ឋមន្ត្រីប៉ូឡូញរូបនេះ បន្ថែមថា សុន្ទរកថារបស់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky នៅមហាសន្និបាតអង្គការសហប្រជាជាតិ (UN) គឺមិនសមរម្យទាល់តែសោះ។ កាលនោះ លោក Zelensky និយាយថា “មិត្តភក្តិអឺរ៉ុបមួយចំនួន គ្រាន់តែធ្វើពុតបង្ហាញដូចជាមានសាមគ្គីភាពនៅលើឆាកនយោបាយ ដោយបង្វែរបញ្ហាគ្រាប់ធញ្ញជាតិទៅជារឿងដ៏រំជួលចិត្តប៉ុណ្ណោះ”។

លើសពីនេះ លោក Morawiecki ក៏និយាយដែរថា អ៊ុយក្រែន អាចបែរខ្នងដាក់ប៉ូឡូញ ដើម្បីបង្កើតទំនាក់ទំនងជិតស្និទ្ធជាមួយអាល្លឺម៉ង់។ លោកព្រមានថា ទីក្រុងបែរឡាំង តែងតែចង់សហការជាមួយក្រុងមូស្គូ ជាជាងដឹកនាំបណ្តាប្រទេសនៅអឺរ៉ុបកណ្តាល ហើយថ្ងៃណាមួយអាចនឹងបោះបង់ទីក្រុងកៀវចោល ដើម្បីងាកទៅរករុស្ស៊ីវិញ។
លោក Morawiecki ថែមទាំងរំលឹកទៀតថា ក្នុងខែដំបូងពេលដែលជម្លោះនៅអ៊ុយក្រែនផ្ទុះឡើង អាល្លឺម៉ង់ ពិតជាស្ទាក់ស្ទើរក្នុងការផ្តល់អាវុធធុនធ្ងន់ដល់ទីក្រុងកៀវ។ យ៉ាងណា អាល្លឺម៉ង់ មិនបានឆ្លើយតបទៅនឹង សេចក្តីថ្លែងការណ៍របស់នាយករដ្ឋមន្ត្រីប៉ូឡូញទេ។
គួរបញ្ជាក់ថា ប៉ូឡូញ គឺជាប្រទេសមួយក្នុងចំណោមប្រទេស ដែលគាំទ្រអ៊ុយក្រែនយ៉ាងសកម្ម ពេលដែលជម្លោះចាប់ផ្តើមក្នុងខែកុម្ភៈឆ្នាំ២០២២ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ នាពេលថ្មីៗនេះ ទំនាក់ទំនងរវាងទីក្រុងវ៉ាសូវីនិងកៀវ មានភាពល្អក់កករខ្លាំង លើបញ្ហាគ្រាប់ធញ្ញជាតិ ហើយប៉ូឡូញ ក៏ឈ្លោះប្រកែកជាមួយអាល្លឺម៉ង់ផងដែរ ជុំវិញការចោទប្រកាន់ក្លែងបន្លំទិដ្ឋាការ ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ VN Express
ចុចអាន៖ ប្រជាជនប៉ូឡូញ ១លាននាក់ ចេញធ្វើបាតុកម្មទ្រង់ទ្រាយធំបំផុត ក្នុងប្រវត្តិសាស្រ្តទីក្រុង វ៉ាសូវី
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


