ព័ត៌មានអន្ដរជាតិ
អ្នកបង្កើតថ្នាំអង់ទីប៊ីយ៉ូទីកប្រភេទថ្មីនៅ អង់គ្លេស ទទួលមរណភាពនៅអាយុត្រឹម ២៩ ឆ្នាំ
អ្នកវិទ្យាសាស្ត្រវ័យក្មេងដ៏ឆ្នើមម្នាក់ដែលបានបង្កើតថ្នាំអង់ទីប៊ីយ៉ូទីកប្រភេទថ្មី បានទទួលមរណភាពទៅហើយនៅត្រឹមអាយុ ២៩ ឆ្នាំប៉ុណ្ណោះ ដោយសារជំងឺមហារីកបេះដូងកម្រ ។

កញ្ញា Kirsty Smitten ដែលជាអ្នកវិទ្យាសាស្ត្រខាងលើ មានជំងឺមហារីកបេះដូងដ៏កម្រមួយ ខណៈវាប៉ះពាល់មនុស្សតែ ២ នាក់ប៉ុណ្ណោះក្នុងមួយឆ្នាំនៅអង់គ្លេស ហើយនាងស្លាប់នៅថ្ងៃទី៤ ខែតុលា ក្នុងមន្ទីរពេទ្យ Queen Elizabeth នៃទីក្រុង Birmingham ក្រោយសម្រាកព្យាបាលអស់រយៈពេល ៧ សប្ដាហ៍ ។
ទោះជាយ៉ាងណាក៏ដោយ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ស្ថានភាពជំងឺរបស់នាងមិនធូរស្រាលឡើយ ហើយនាងមិនអាចធ្វើការ ឬដើរបាននោះទេ ដោយសារការថប់ដង្ហើមពេក ៕
គួរបញ្ជាក់ថា នាង Smitten បានបង្កើតថ្នាំអង់ទីប៊ីយ៉ូទីកចំនួន ២ ដើម្បីព្យាបាលការឆ្លងបាក់តេរីរួមមាន ជំងឺរលាកសួត និងរលាកស្រោមខួរដែលធន់នឹងថ្នាំ ក៏ដូចជាមេរោគឆ្លងលើរបួសមកពីការវះកាត់ផងដែរ ៕

ប្រែសម្រួល៖ វារី
ចុចអាន៖ តួអង្គនាយកសាលាក្នុងរឿង Harry Potter ទទួលមរណភាពនៅអាយុ ៨២ ឆ្នាំ
ចុចអាន៖ មិត្តប្រុស Sandra Bullock បាត់បង់ជីវិតដោយសារជំងឺសរសៃប្រសាទដ៏កម្រ
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
សន្តិសុខសង្គម១៩ ម៉ោង agoកាប់សម្លាប់ប្រពន្ធនៅខេត្តកំពង់ស្ពឺ រួចជិះម៉ូតូគេចខ្លួនទៅស្រុកកំណើតដល់ពាក់កណ្ដាលផ្លូវជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ភ្លាមៗ


