ព័ត៌មានអន្ដរជាតិ
ក្រុមហាម៉ាស់ គំរាមថា ពេលអ៊ីស្រាអែល វាយប្រហារ ហ្គាហ្សា ម្តង ពួកគេនឹងសម្លាប់ចំណាប់ខ្មាំងម្នាក់ ហើយថតវីដេអូឲ្យមើលទៀត
កាលពីថ្ងៃចន្ទទី៩ខែតុលា ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស់ បានគំរាមសម្លាប់ចំណាប់ខ្មាំងហើយថតវីដេអូឲ្យមើលទៀត ប្រសិនបើកងទ័ពអ៊ីស្រាអែល បើកការវាយប្រហារតាមអាកាសដោយគ្មានការព្រមានជាមុន សំដៅលើប្រជាពលរដ្ឋនៅតំបន់ហ្គាហ្សាស្ទ្រីប។

កងពលតូច Ezzedine al-Qassem ដែលជាសម្ព័ន្ធប្រដាប់អាវុធនៃក្រុមហាម៉ាស់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “រាល់ការតម្រង់គោលដៅលើប្រជាជនរបស់យើងដោយគ្មានការព្រមានជាមុន នឹងត្រូវបានសម្រេចជាមួយនឹងការប្រហារជីវិតចំណាប់ខ្មាំងជាជនស៊ីវិលម្នាក់។ ខ្មាំងមិនយល់ពីភាសានៃមនុស្សជាតិ និងសីលធម៌ទេ ដូច្នេះយើងនឹងនិយាយទៅពួកគេជាភាសាដែលគេយល់”។
អ៊ីស្រាអែល បានវាយលុកតំបន់ហ្គាហ្សាស្ទ្រីប ក្នុងរយៈពេលបីថ្ងៃចុងក្រោយនេះ បន្ទាប់ពីពួកសកម្មប្រយុទ្ធហាម៉ាស់ សម្រុកចូលទីក្រុងភាគខាងត្បូងប្រទេសអ៊ីស្រាអែល ក្នុងការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ដែលបណ្តាលឲ្យមនុស្សជិត១០០០នាក់ស្លាប់។

ក្រោយមក ក្រុមសកម្មប្រយុទ្ធបានបកក្រោយវិញ ដោយចាប់ទាំងចំណាប់ខ្មាំងចំនួន១០០នាក់ ទៅជាមួយផង ហើយស្របពេលជាមួយគ្នានោះ មានការព្រមានថា ជ្រោយហ្គាហ្សា អាចនឹងធ្លាក់ចូលទៅក្នុងវិបត្តិមនុស្សធម៌ថ្មី ប្រសិនបើអ៊ីស្រាអែល ឆ្លើយតបទៅនឹងការវាយប្រហាររបស់ក្រុមហាម៉ាស់ ដោយកាត់ផ្តាច់ការផ្គត់ផ្គង់ ចូលទៅក្នុងតំបន់នេះ។
គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទ ទី៩ ខែតុលា អ៊ីស្រាអែលបានប្រកាសដាក់ការឡោមព័ទ្ធទាំងស្រុងលើទឹកដីនេះ ហើយថែមទាំងបានព្រមាននឹងកាត់ផ្ដាច់អគ្គិសនី អាហារ ប្រេងឥន្ធនៈ និងទឹកផងដែរ ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Alarabiya
ចុចអាន៖ ក្រៅពីហាម៉ាស់ ពេលនេះ មានក្រុមមួយទៀត បាញ់មីស៊ីលស្រោចលើ អ៊ីស្រាអែល ជាការសងសឹក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


