ព័ត៌មានអន្ដរជាតិ
ក្រុម Hezbollah គំរាមបាញ់មីស៊ីលដាក់មូលដ្ឋានទ័ពអាមេរិក បើក្រុងវ៉ាស៊ីនតោន ជួយអ៊ីស្រាអែល
ក្រុម Kata’ib Hezbollah បានគំរាមវាយប្រហារមូលដ្ឋានទ័ពអាមេរិក នៅប្រទេសអ៊ីរ៉ាក់ និងក្នុងតំបន់ទាំងមូល ប្រសិនបើទីក្រុងវ៉ាស៊ីនតោន ធ្វើអន្តរាគមន៍ក្នុងសង្គ្រាមរវាងអ្នកតស៊ូប៉ាឡេស្ទីន និងអ៊ីស្រាអែល។

អគ្គលេខាធិការកងពលតូច Hezbollah លោក Abu Hussein Al-Hamidawi បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារទី១០ខែតុលាថា “មីស៊ីល យន្តហោះគ្មានមនុស្សបើក និងកងកម្លាំងពិសេសរបស់យើង បានត្រៀមខ្លួនរួចជាស្រេចដើម្បីវាយប្រហារសត្រូវអាមេរិក នៅមូលដ្ឋានរបស់ពួកគេ ប្រសិនបើពួកគេធ្វើអន្តរាគមន៍ក្នុងសមរភូមិនេះ”។
លោកបន្ថែមថា ទីតាំងដែលកាន់កាប់ដោយរបបអ៊ីស្រាអែល និងទាហានស៊ីឈ្នួលរបស់ខ្លួន ក៏នឹងស្ថិតក្នុងចំណោមគោលដៅរបស់ក្រុម Kata’ib Hezbollah ផងដែរ ក្នុងករណីមានការជ្រៀតជ្រែកពីសហរដ្ឋអាមេរិក។
ការព្រមាននេះកើតឡើងនៅថ្ងៃតែមួយ ដែលរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក Joe Biden ប្រកាសថា ក្រុមប្រយុទ្ធនាវាផ្ទុកយន្តហោះ USS Gerald R. Ford បានមកដល់សមុទ្រមេឌីទែរ៉ាណេភាគខាងកើតហើយ។
លោក Hamidawi សង្កត់ធ្ងន់ថា ក្រុម Hezbollah អ៊ីរ៉ាក់ មានកាតព្វកិច្ចឈរប្រកៀកស្មាដោយសាមគ្គីភាព ជាមួយប៉ាឡេស្ទីន។ លោកថែមទាំងសរសើរចំពោះភាពរឹងមាំរបស់ប្រជាជាតិប៉ាឡេស្ទីន និងក្រុមតស៊ូប្រឆាំងកម្លាំងអ៊ីស្រាអែលផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Press TV
ចុចអាន៖ អ៊ីស្រាអែល សម្លាប់ប្អូនប្រុសមេបញ្ជាការជាន់ខ្ពស់ក្រុមហាម៉ាស់ និងសាច់ញាតិ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


