ព័ត៌មានអន្ដរជាតិ
លោក បៃដិន ថា អាមេរិក នឹងផ្ដល់គ្រប់យ៉ាងទៅឲ្យ អ៊ីស្រាអែល ដើម្បីប្រឆាំង ក្រុមហាម៉ាស់
លោកប្រធានាធិបតី ចូ បៃដិន បាននិយាយកាលពីថ្ងៃពុធថា សហរដ្ឋអាមេរិកនឹងផ្ដល់ឲ្យអ៊ីស្រាអែលនូវអ្វីគ្រប់បែបយ៉ាងតាមដែលប្រទេសនេះត្រូវការសម្រាប់ប្រើប្រឆាំងទៅនឹងការវាយប្រហារដោយក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាស់ ។

លោក បៃដិន បានសង្កត់ធ្ងន់ក្នុងសន្និសីទសារព័ត៌មានមួយនៅសេតវិមានថា “យើងនឹងឈរនៅជាមួយអ៊ីស្រាអែល ។ យើងនឹងធ្វើឲ្យប្រាកដថា អ៊ីស្រាអែលនឹងមានអ្វីគ្រប់យ៉ាងដែលពួកគេត្រូវការដើម្បីឆ្លើយតបទៅនឹងការវាយប្រហាររបស់ក្រុមហាម៉ាស់” ។
លោកប្រធានាធិបតីបាននិយាយទៀតថា សហរដ្ឋអាមេរិកក៏កំពុងបញ្ជូនប្រព័ន្ធយោធាបន្ថែមទៅកាន់ប្រទេសអ៊ីស្រាអែល រួមទាំងគ្រាប់រំសេវ និងឧបករណ៍ស្ទាក់ចាប់ ដើម្បីបំពេញបន្ថែមដល់ប្រព័ន្ធខែលការពារដែនអាកាស Iron Dome របស់ខ្លួននៅអ៊ីស្រាអែលផងដែរ ។

លោក បៃដិន ក៏បានកត់សម្គាល់ផងដែរថា យ៉ាងហោចណាស់មានប្រជាពលរដ្ឋអាមេរិកចំនួន ២២ នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់ក្រុមហាម៉ាស់មកលើប្រទេសអ៊ីស្រាអែលកាលពីចុងសប្តាហ៍ ហើយសហរដ្ឋអាមេរិកក៏នឹងដាក់ពង្រាយអ្នកជំនាញបន្ថែមដើម្បីជួយអ៊ីស្រាអែលធានាដល់ការដោះលែងចំណាប់ខ្មាំងដែលក្រុមហាម៉ាស់ចាប់ខ្លួនយកទៅ រួមទាំងពលរដ្ឋអាមេរិកផងដែរ ។
ទន្ទឹមនោះ ក្រៅពីអាមេរិក ក៏មានជនបរទេសរាប់សិបនាក់ត្រូវបានសម្លាប់ និងរងរបួសផងដែរ ក្នុងអំឡុងការវាយលុកមិនធ្លាប់មានពីមុនមកពីសំណាក់ក្រុមប៉ាឡេស្ទីនហាម៉ាស់មកលើប្រទេសអ៊ីស្រាអែល ខណៈ ១៥០ នាក់ផ្សេងទៀតត្រូវបានចាប់ជាចំណាប់ខ្មាំង ។
គួរបញ្ជាក់ថា រហូតមកដល់ពេលនេះការវាយប្រហារគ្នាទៅវិញទៅមករវាងក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាស់ និងអ៊ីស្រាអែលដែលផ្ទុះឡើងនៅព្រឹកព្រលឹមថ្ងៃសៅរ៍ ទី៧ ខែតុលាមក បានសម្លាប់មនុស្សដល់ ៣,០០០ នាក់ និងរបួសរាប់ពាន់នាក់ផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ ក្នុងពេលតែមួយ អាមេរិក ផ្ដល់ជំនួយសន្តិសុខដល់ប្រទេសកំពុងផ្ទុះសង្គ្រាម ចំនួន ២
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


