ព័ត៌មានអន្ដរជាតិ
តួលេខអ្នកស្លាប់នៅហ្គាហ្សា កើនដល់ ២៦៧០នាក់ ខណៈរបួស ជិត ១ម៉ឺននាក់
ជនជាតិប៉ាឡេស្ទីនចំនួន ២,៦៧០ នាក់ ត្រូវបានសម្លាប់នៅហ្គាហ្សាចាប់តាំងពីថ្ងៃទី ៧ ខែតុលាមក។ នេះបើយោងតាមការបញ្ជាក់ពីក្រសួងសុខាភិបាល។
លើសពីនេះ ក្រសួងនិយាយថា មនុស្សជាង ៩,៦០០ នាក់ ក៏បានរងរបួសផងដែរ ក្នុងការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា។
របាយការណ៍នេះ ត្រូវបានបញ្ចេញ ខណៈយោធាអ៊ីស្រាអែលប្រកាសសម្លាប់បាន សមាជិកជាន់ខ្ពស់ ២ រូបរបស់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស់ បន្ទាប់ពីអ្នកទាំងពីរ ចូលរួមយ៉ាងសកម្មក្នុងការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើលទៅលើប្រទេសអ៊ីស្រាអែលកាលពីព្រឹកព្រលឹមថ្ងៃទី៧ ខែតុលា។
យោធាអ៊ីស្រាអែលបានបញ្ជាក់ទៀតថា អ្នកទាំងពីរដែលត្រូវយោធាសម្លាប់ក្នុងការវាយប្រហារតាមផ្លូវអាកាសគឺមានឈ្មោះ Ali Qadi មេបញ្ជាការក្រុមហាម៉ាស់ និងលោក Murad Abu Murad សមាជិកជាន់ខ្ពស់នៃក្រុមប្រដាប់អាវុធហាម៉ាស់។
ពាក់ព័ន្ធនឹងការសម្លាប់លោក Ali Qadi និងលោក Abu Murad, អ្នកនាំពាក្យយោធាអ៊ីស្រាអែលក៏បានបង្ហោះវីដេអូនៅលើបណ្តាញសង្គមបង្ហាញពីការបំផ្លិចបំផ្លាញអគារមួយចំនួននៅក្នុងការវាយប្រហារតាមអាកាសនោះផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Aljazeera
ចុចអាន៖ ប្រេងសាំងនៅមន្ទីរពេទ្យហ្គាហ្សា ជិតអស់ហើយ, ជីវិតអ្នកជំងឺរាប់ពាន់នាក់ នឹងប្រឈមហានិភ័យ
-
កីឡា១ សប្តាហ៍ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?