ព័ត៌មានអន្ដរជាតិ
រដ្ឋប្រហារមីយ៉ាន់ម៉ាអាចធ្វើឲ្យអាស៊ានជ្រួលច្របល់
អ្នកជំនាញឥណ្ឌូនេស៊ីផ្នែកកិច្ចការអាស៊ីអាគ្នេយ៍បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការធ្វើរដ្ឋប្រហារយោធានៅក្នុងប្រទេសមីយ៉ាន់ម៉ានឹងជះឥទ្ធិពលដល់សន្តិសុខក្នុងតំបន់ជាពិសេសនៅក្នុងបណ្តាប្រទេសជាសមាជិកអាស៊ាន ។
លោក Priyambudi Sulistyanto អ្នកជំនាញផ្នែកកិច្ចការអាស៊ីអាគ្នេយ៍នៅសាកលវិទ្យាល័យ Flinders ក្នុងប្រទេសអូស្ត្រាលីបាននិយាយថា វិបត្តិមីយ៉ាន់ម៉ាអាចធ្វើឲ្យប្លុកនេះជ្រួលច្របល់ ប្រសិនបើសហគមន៍អន្ដរជាតិមិនអើពើ ដោយបន្ថែមថា វាអាចធ្វើឲ្យស្ថានភាពជនភៀសខ្លួនរ៉ូហ៊ីងយ៉ាកាន់តែអាក្រក់ និងបណ្តាលឲ្យប្រជាជនភៀសខ្លួនចេញពីប្រទេសដូចជាវិបត្តិនយោបាយឆ្នាំ ១៩៨៨ ។

លោក Sulistyanto បាននិយាយនៅក្នុងសិក្ខាសាលាតាមអ៊ីនធឺណិតដែលរៀបចំដោយអង្គការក្រៅរដ្ឋាភិបាល Migrant Care ដែលមានមូលដ្ឋាននៅទីក្រុងហ្សាកាតាថា “ បញ្ហាជនជាតិភាគតិចជាពិសេសជនជាតិរ៉ូហ៊ីងយ៉ា ជនជាតិ Kachin និងជនជាតិ Karen មិនបានត្រូវបានដោះស្រាយទេ ។ វាក៏ទទួលបាននូវបញ្ហាដែលមិនត្រូវបានដោះស្រាយក្នុងយុគសម័យរបស់លោកស្រី អ៊ុងសាន ស៊ូជី ផងដែរ” ។
ទន្ទឹមនោះលោកបានសម្តែងក្តីសង្ឃឹមថា អាស៊ាននឹងមានភាពសកម្មក្នុងការដោះស្រាយវិបត្តិ ទោះបីមានការលំបាកក្នុងការឆ្លើយតបនឹងបញ្ហាសិទ្ធិមនុស្សនៅក្នុងតំបន់ដោយសារគោលការណ៍មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសជាសមាជិកក៏ដោយ ។
លោកបានបន្ថែមថា “សមាជិកអាស៊ានក៏ត្រូវបានបែងចែកតាមរបៀបរបស់ពួកគេដើម្បីឆ្លើយតបទៅនឹងរដ្ឋប្រហារនេះដែរ” ។

ថ្លែងនៅក្នុងកិច្ចពិភាក្សាក្រុមប្រឹក្សានេះ លោកស្រី Rachel Arinii Judhistari អ្នកគ្រប់គ្រងកម្មវិធីវេទិកាអាស៊ីសម្រាប់សិទ្ធិមនុស្ស និងការអភិវឌ្ឍ (FORUM-ASIA) បានកោតសរសើរចំពោះការអំពាវនាវរបស់អាស៊ានចំពោះប្រទេសមីយ៉ាន់ម៉ាឲ្យបន្តការផ្សះផ្សាជាតិ ។
ទោះយ៉ាងណាលោកស្រី Arinii បានជំរុញឲ្យអង្គការក្នុងតំបន់ធ្វើសកម្មភាពជាក់ស្តែងដោយរៀបចំកិច្ចប្រជុំពិសេសជាមួយមេដឹកនាំមីយ៉ាន់ម៉ាដើម្បីពិភាក្សាអំពីវិបត្តិនេះ ។ លោកស្រីបារម្ភថានឹងមានការរំលោភសិទ្ធិមនុស្សយ៉ាងច្រើន បន្ទាប់ពីរដ្ឋប្រហារ ។

លោកស្រី Arinii បានបន្ថែមទៀតថា ប្លុកនេះអាចស្នើសុំឲ្យគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (AICHR) ធ្វើការស៊ើបអង្កេតអំពីរដ្ឋប្រហារនៅមីយ៉ាន់ម៉ា។
កាលពីថ្ងៃចន្ទលោក Yuyun Wahyuningrum តំណាងឥណ្ឌូណេស៊ីប្រចាំគណៈកម្មការ AICHR បានថ្លែងថា សកម្មភាពយោធារបស់មីយ៉ាន់ម៉ាបានរំលោភគោលការណ៍នៃធម្មនុញ្ញអាស៊ានទាក់ទងនឹងការអនុវត្តអភិបាលកិច្ចរដ្ឋធម្មនុញ្ញ និងធ្វើឲ្យខូចខាតដល់ដំណើរការលទ្ធិប្រជាធិបតេយ្យដែលត្រូវបានអនុវត្តយ៉ាងយកចិត្តទុកដាក់តាំងពីឆ្នាំ ២០១១ នៅក្នុងប្រទេសនេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ យោធាមីយ៉ាន់ម៉ាបញ្ជាឲ្យសមាជិកសភារបស់លោកស្រី ស៊ូជី ចាកចេញពីទីស្នាក់ការសភា
-
ព័ត៌មានជាតិ១៩ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


