ព័ត៌មានអន្ដរជាតិ
បុរស នីហ្សេរីយ៉ា ៥ នាក់ ជីកយកលលាដ៍ក្បាលមនុស្សទៅធ្វើពិធីផ្លូវងងឹត ដើម្បីបន់ស្រន់ឲ្យក្លាយជាអ្នកមាន
បុរសជនជាតិនីហ្សេរីយ៉ា ៥ នាក់ ជីកយកលលាដ៍ក្បាលមនុស្សទៅធ្វើពិធីផ្លូវងងឹត ដើម្បីបន់ស្រន់ឲ្យក្លាយជាអ្នកមាន បែរជាត្រូវគេចាប់បាន ជាប់ពន្ធនាគារ ១២ ឆ្នាំ ។

រដ្ឋអាជ្ញានីហ្សេរីយ៉ាបានប្រាប់តុលាការថា បុរសទាំងនោះជីកយកលលាដ៍ក្បាលពីសាកសពដែលគេកប់កាលពី ៣ ឆ្នាំមុន នៅទីបញ្ចុះសពមូស្លីមមួយកន្លែងនៅភាគខាងជើងប្រទេស ។ បុរសទាំង ៥ នោះមានវ័យចាប់ពី ១៨ ឆ្នាំដល់ ២៨ ឆ្នាំ ដោយពួកគេគ្រោងយកលលាដ៍ក្បាលទៅធ្វើពិធីផ្លូវងងឹត ដើម្បីបន់ស្រន់ឲ្យក្លាយជាអ្នកមាន ។
ទន្ទឹមនោះ តុលាការក្នុងទីក្រុង Minna របស់នីហ្សេរីយ៉ា ក៏បានប្រកាសដែរថា បុរសទាំងនោះមានពិរុទ្ធលើការចោទប្រកាន់ពីបទសមគំនិត រំលោភលើកន្លែងបញ្ចុះសព និងកាន់កាប់លលាដ៍ក្បាលមនុស្សដោយខុសច្បាប់ ។ យ៉ាងណាមិញ គ្រូពេទ្យបុរាណដែលជាអ្នកផ្ដើមគំនិតមិនត្រូវបានចាប់ខ្លួន និងចោទប្រកាន់នោះទេ ។
ជំនឿខាងលើ ជួនកាលបង្កឲ្យមានអំពើឃាតកម្មកើតឡើងទៀតផង ជាពិសេសលើកុមារ ស្ត្រីទន់ខ្សោយ និងជនពិការ ។ យោងតាមទិន្នន័យរបស់ធនាគារពិភពលោកបានឲ្យដឹងថា មនុស្ស ៤ នាក់ក្នុងចំណោម ១០ នាក់ហើយ ក្នុងប្រទេសនីហ្សេរីយ៉ាដែលរស់នៅក្នុងភាពក្រីក្រ ទើបពួកគេព្យាយាមរកពិធីមានបានតាមផ្លូវកាត់បែបនេះ ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ ចាប់ខ្លួនមនុស្ស ២០០ នាក់ ដែលចូលរួមមង្គលការភេទទីបី នៅប្រទេស នីហ្សេរីយ៉ា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


