ព័ត៌មានអន្ដរជាតិ
ឥណ្ឌូនេស៊ីនិងម៉ាឡេស៊ី ចង់ឲ្យអាស៊ានរៀបចំកិច្ចប្រជុំពិសេសស្តីពីស្ថានភាព មីយ៉ាន់ម៉ា
នៅថ្ងៃសុក្រនេះ មេដឹកនាំប្រទេសឥណ្ឌូនេស៊ីនិងម៉ាឡេស៊ីបាននិយាយថា ពួកគេចង់ឲ្យមានកិច្ចប្រជុំពិសេសមួយនៃរដ្ឋមន្ត្រីការបរទេសរបស់ប្រជាជាតិអាស៊ីអាគ្នេយ៍ ដើម្បីពិភាក្សាអំពីស្ថានភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលនៅទីនោះ រដ្ឋាភិបាលជាប់ឆ្នោតត្រូវបានផ្ដួលរំលំនៅក្នុងរដ្ឋប្រហារមួយកាលពីដើមសប្តាហ៍នេះ។

ជាការធ្វើឲ្យអន្តរាយដល់ដំណើរឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យដ៏យូរអង្វែងរបស់ប្រទេសមីយ៉ាន់ម៉ា, យោធាបានដណ្តើមអំណាចកាលពីថ្ងៃចន្ទដោយលើកឡើងពីភាពមិនប្រក្រតីនៃការបោះឆ្នោតកាលពីខែវិច្ឆិកា ដែលគណបក្សរបស់លោកស្រីអ៊ុងសានស៊ូជីទទួលជ័យជម្នះភ្លូកទឹកភ្លូកដី។

បន្ទាប់ពីកិច្ចប្រជុំជាមួយនាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក Muhyiddin Yassin ដែលកំពុងធ្វើទស្សនកិច្ច, ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo បាននិយាយថា រដ្ឋមន្រ្តីការបរទេសនៃប្រទេសទាំងពីរត្រូវបានស្នើឲ្យជជែកជាមួយប្រទេសព្រុយណេដែលជាប្រធានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដើម្បីព្យាយាមបង្កើតកិច្ចប្រជុំពិសេសស្តីពីស្ថានភាពមីយ៉ាន់ម៉ា។
លោក Muhyiddin បានចាត់ទុកការធ្វើរដ្ឋប្រហារនេះថា ជាជំហានថយក្រោយមួយនៅក្នុងដំណើរការលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសមីយ៉ាន់ម៉ា។

ទោះបីជាយ៉ាងណាក៏ដោយ កិច្ចប្រជុំបែបនេះគឺកម្រមានណាស់ ហើយការរៀបចំកិច្ចប្រជុំមួយអាចជាបញ្ហាប្រឈម ដោយសារគោលនយោបាយរបស់អាស៊ាន គឺមិនជ្រៀតជ្រែកចូលក្នុងកិច្ចការផ្ទៃក្នុងរបស់សមាជិកខ្លួន។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយកាលពីដើមសប្តាហ៍នេះ អាស៊ានដែលមានមីយ៉ាន់ម៉ាជាសមាជិកបាននិយាយថា ខ្លួនបាននិងកំពុងឃ្លាំមើលការវិវត្តនៅក្នុងប្រទេសនេះយ៉ាងជិតស្និទ្ធ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Arab News

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
នយោបាយ២ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
សន្តិសុខសង្គម១ សប្តាហ៍ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ