ព័ត៌មានអន្ដរជាតិ
លេចចេញក្រុមមួយទៀត បាញ់មីស៊ីលនិងដ្រូនពីប្រទេសយេម៉ែន សំដៅទៅអ៊ីស្រាអែល តែត្រូវអាមេរិក ស្ទាក់ចាប់ទាន់
មន្ទីរបញ្ចកោណនិយាយថា កាលពីថ្ងៃព្រហស្បតិ៍ទី១៩ខែតុលា នាវាកងទ័ពជើងទឹកអាមេរិកនៅសមុទ្រក្រហម បានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក និងមីស៊ីល ដែលបាញ់ដោយក្រុមឧទ្ទាមហ៊ូធីក្នុងប្រទេសយេម៉ែន ខណៈវាហោះសំដៅទៅប្រទេសអ៊ីស្រាអែល។

អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោកឧត្តមសេនីយ៍ Pat Ryder បានប្រាប់អ្នកយកព័ត៌មានថា “កាំជ្រួចវាយប្រហារដីគោកចំនួន៣គ្រាប់ និងយន្តហោះគ្មានមនុស្សបើកជាច្រើនគ្រឿង ត្រូវបានស្ទាក់ចាប់ដោយនាវាពិឃាដ។ ការវាយប្រហារនេះ បានចាប់ផ្តើមឡើងដោយកងកម្លាំង ហ៊ូធី នៅយេម៉ែន ដែលមានសក្តានុពលហោះឆ្ពោះទៅរកគោលដៅក្នុងប្រទេសអ៊ីស្រាអែល”។
នាវា USS Carney កំពុងល្បាតនៅសមុទ្រក្រហម ដែលជាផ្នែកមួយនៃវត្តមានយោធាអាមេរិកតាមការបញ្ជាដោយប្រធានាធិបតី ចូ បៃដិន ដើម្បីរក្សាស្ថិរភាព បន្ទាប់ពីសង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាស់ នៅតំបន់ហ្គាហ្សាស្ទ្រីប បានផ្ទុះឡើង។
លោក Ryder និយាយថា មីស៊ីលត្រូវបានបាញ់ចេញពីប្រទេសយេម៉ែន ជាកន្លែងដែលក្រុមឧទ្ទាមហ៊ូធី គាំទ្រដោយអ៊ីរ៉ង់ កំពុងធ្វើសង្គ្រាមជាមួយរដ្ឋាភិបាលដែលគាំទ្រដោយក្រុមចម្រុះ ដឹកនាំដោយអារ៉ាប៊ីសាអូឌីត។

សូមបញ្ជាក់ លោក បៃដិន បានបញ្ជាឲ្យបង្កើនកម្លាំងផ្លូវអាកាស និងកងទ័ពជើងទឹក រួមទាំងការបញ្ជូននាវាផ្ទុកយន្តហោះ២គ្រឿងទៅតំបន់មជ្ឈិមបូព៌ាផងដែរ ដើម្បីការពារប្រឆាំងសង្រ្គាមអ៊ីស្រាអែល និងក្រុមហាម៉ាស់ ដែលកំពុងរីកកាន់តែធំ។
កាលពីថ្ងៃអង្គារ មន្ទីរបញ្ចកោណក៏បានបញ្ជាឲ្យទាហានចំនួន ២០០០ នាក់ ត្រៀមខ្លួនសម្រាប់ការដាក់ពង្រាយដ៏មានសក្តានុពលផងដែរ។
រដ្ឋមន្ត្រីការពារជាតិ Lloyd Austin និយាយថា ការដាក់ពង្រាយនេះ នឹងអនុញ្ញាតឲ្យសហរដ្ឋអាមេរិកឆ្លើយតបកាន់តែលឿនចំពោះវិបត្តិ ខណៈសេតវិមាន សង្កត់ធ្ងន់ថា ខ្លួនមិនមានចេតនាដាក់កងកម្លាំងប្រយុទ្ធរបស់សហរដ្ឋអាមេរិកនៅលើដីគោកនោះទេ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ លោក បៃដិន មិនអះអាងថា ខាងណាវាយប្រហារមន្ទីរពេទ្យហ្គាហ្សាទេ តែប្រាប់ទៅក្រុមហាម៉ាស់ “គួររៀនបាញ់ឲ្យត្រង់”
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


