ព័ត៌មានអន្ដរជាតិ
ប្រធានាធិបតីអាមេរិក ចោទថា លោក ពូទីន និងក្រុមហាម៉ាស់ មានគោលបំណងតែមួយ
ក្នុងសុន្ទរកថានៅការិយាល័យ Oval កាលពីយប់ថ្ងៃព្រហស្បតិ៍ទី១៩ខែតុលា (ត្រូវនឹងព្រឹកថ្ងៃសុក្រទី២០ខែតុលានៅកម្ពុជា) ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានថ្កោលទោសសកម្មភាពរបស់ក្រុមហាម៉ាស់ និងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ដោយនិយាយថា ការវាយប្រហារលើអ៊ីស្រាអែល និងការលុកលុយអ៊ុយក្រែន គឺមានគោលបំណងតែមួយ។

លោក បៃដិន និយាយថា “ក្រុមហាម៉ាស់និងលោកពូទីន គឺតំណាងឲ្យការគំរាមកំហែងផ្សេងៗគ្នា ប៉ុន្តែពួកគេមានគោលបំណងតែមួយគឺ ពួកគេទាំងពីរ ចង់បំផ្លាញលទ្ធិប្រជាធិបតេយ្យអ្នកជិតខាងទាំងស្រុង។
លោក បៃដិន បន្តថា “ខ្ញុំដឹង ជម្លោះទាំងនេះអាចហាក់ដូចជានៅឆ្ងាយ ហើយវាជារឿងធម្មតាក្នុងការសួរថាតើហេតុអ្វីបានជារឿងនេះកើតឡើងចំពោះអាមេរិក។ ដូច្នេះខ្ញុំសូមចែករំលែកជាមួយអ្នក អំពីមូលហេតុដែលអ៊ីស្រាអែលនិងអ៊ុយក្រែនទទួលបានជោគជ័យ គឺមានសារសំខាន់សម្រាប់សន្តិសុខជាតិរបស់អាមេរិក”។
លោក បៃដិន បន្ថែមថា “ប្រវត្តិសាស្ត្របានបង្រៀនយើងថា នៅពេលដែលពួកភេរវករមិនទទួលខុសត្រូវចំពោះទង្វើរបស់ពួកគេ នៅពេលជនផ្តាច់ការមិនទទួលខុសត្រូវសម្រាប់ការឈ្លានពានរបស់ពួកគេ ពួកគេនឹងបណ្តាលឲ្យមានភាពចលាចលនិងការស្លាប់ ក៏ដូចជាការបំផ្លិចបំផ្លាញកាន់តែធំ” ។
លោកប្រធានាធិបតីលើកឡើងទៀតថា ប្រសិនបើសហរដ្ឋអាមេរិកមិនជួយបញ្ឈប់បំណងចង់បានអំណាច និងការគ្រប់គ្រងរបស់លោក ពូទីន នៅអ៊ុយក្រែនទេនោះ គាត់នឹងមិនបញ្ឈប់ការលុកលុយនោះទេ ហើយបន្តវាយលុកប្រទេសប៉ូឡូញ ឬនៅក្នុងរដ្ឋបាល់ទិកផ្សេងទៀត ។ ហើយចំពោះជម្លោះជាមួយក្រុមហាម៉ាស់វិញ ការគាំទ្រអ៊ីស្រាអែល គឺជាផ្នែកមួយនៃគោលដៅរបស់សហរដ្ឋអាមេរិក ដើម្បីកសាងអនាគតដ៏ល្អប្រសើរសម្រាប់មជ្ឈិមបូព៌ា៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNN
ចុចអាន៖ អាមេរិក ចេញការព្រមានដល់ពលរដ្ឋខ្លួននៅទូទាំងពិភពលោក ឲ្យប្រយ័ត្នប្រយែង ពេលចេញទៅណាមកណា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


