ព័ត៌មានអន្ដរជាតិ
ថៃ ផ្ទុះជំងឺម្យ៉ាងគួរឲ្យបារម្ភ ស្លាប់កសិករ១០នាក់
ការផ្ទុះឡើងដ៏គួរឲ្យព្រួយបារម្ភនៃជំងឺ Melioidosis ឬត្រូវបានគេស្គាល់ថាជាជំងឺ Whitmore នៅ ប្រទេសថៃ បានឆក់យកជីវិតកសិករចំនួន១០នាក់ក្នុងខេត្ត Buriram, Nakhon Ratchasima និង Songkhla។

នាយកដ្ឋានគ្រប់គ្រងជំងឺរបស់ប្រទេសថៃ (DDC) កំពុងព្រមានដល់កសិករអំពីជំងឺនេះ ដែលបង្កឡើងដោយផ្សិត Burkholderia pseudomallei។ ជាធម្មតា ផ្សិតនេះត្រូវបានរកឃើញនៅក្នុងដី ទឹក វាលស្រែ និងដំណាំកសិកម្មមានមេរោគ។
ប្រធានការិយាល័យ DDC ទី៩ លោកវេជ្ជបណ្ឌិត Taweesak Wisanuyothin បានបង្ហាញឲ្យដឹងថា ក្នុងចំណោមករណីជំងឺនេះចំនួន៥៨២ គឺត្រូវបានកំណត់នៅឆ្នាំនេះ ក្នុងខេត្តចំនួន៤នៅភាគឦសានក្រោមដែនសមត្ថកិច្ចរបស់ការិយាល័យ។ ខេត្តទាំងនោះរួមមាន Buriram (៣៣៦ ករណី), Nakhon Ratchasima (៩៣ ករណី), Surin (១០៦ ករណី) និង Chaiyaphum (៤៧ ករណី)។
លោកវេជ្ជបណ្ឌិត Taweesak កត់សម្គាល់ថា ក្នុងចំណោមអ្នកឆ្លងមេរោគ មាន៥៣,៧៨% ជាកសិករ ខណៈ២៥,៨៨% មិនមែនជាកសិករ និង៦,៨៧% ជាកុមារ។ ដោយឡែក តាមការចុះផ្សាយរបស់បាងកកប៉ុស្តិ៍ អ្នកជំងឺភាគច្រើនមានអាយុយ៉ាងតិច៦៥ឆ្នាំ។
CDC បញ្ជាក់ថា ជំងឺ Melioidosis អាចឆ្លងដល់មនុស្ស និងសត្វ តាមរយៈការប៉ះពាល់ផ្ទាល់ជាមួយប្រភពដែលមានមេរោគ។ រោគសញ្ញារួមមានគ្រុនក្តៅខ្លាំង អាប់សែ និងបញ្ហាផ្លូវដង្ហើម។ អាការ អាចលេចឡើងពី១ទៅ២១ថ្ងៃបន្ទាប់ពីការប៉ះពាល់ អាស្រ័យលើកម្រិតនៃអង្គបដិប្រាណរបស់រាងកាយ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Thaiger
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


