Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីស្រាអែល រៀបផែនការ ចូលឆែកឆេរតាមផ្ទះនៅហ្គាហ្សា ដើម្បីកម្ចាត់ក្រុមហាម៉ាស់

បានផុស

នៅ

មេដឹកនាំអ៊ីស្រាអែលបានប្តេជ្ញា ធ្វើឲ្យតំបន់ហ្គាហ្សា រួចផុតពីការគ្រប់គ្រងរបស់ក្រុមហាម៉ាស់ ហើយថែមទាំងដាក់ចេញផែនការ ចូលឆែកឆេរតាមផ្ទះដើម្បីស្វែងរកសកម្មប្រយុទ្ធ ក្នុងប្រតិបត្តិការមួយ ដែលអាចចំណាយពេលរាប់ឆ្នាំ ហើយអាចបណ្តាលឲ្យមានការបាត់បង់ជីវិតធំធេងក្នុងចំណោមប្រជាជនប៉ាឡេស្ទីន។

(រូបថត៖ Anadolu)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កងកម្លាំងការពារអ៊ីស្រាអែល (IDF) បច្ចុប្បន្នកំពុងដាក់ពង្រាយនៅតាមព្រំដែន ជាមួយតំបន់ហ្គាហ្សា ខណៈខ្លួនត្រៀមបើកការវាយលុក ដើម្បីកម្ចាត់ក្រុមសកម្មប្រយុទ្ធហាម៉ាស់។

ទាហាន IDF ប្រដាប់អាវុធរាប់ម៉ឺននាក់រួមជាមួយរថពាសដែកជាច្រើនគ្រឿង បានស្ថិតនៅព្រំដែន ហ្គាហ្សា រួចទៅហើយ​ ដើម្បីរៀបចំសម្រាប់អ្វីដែលមន្ត្រីការពារជាតិកំពូលនិយាយថា នឹងក្លាយជាសង្រ្គាមបីដំណាក់កាល ដែលភាគច្រើន ប្រយុទ្ធដោយកងទ័ពជើងគោករបស់ខ្លួន។

(រូបថត៖ EPA)

មេបញ្ជាការថ្មើរជើងម្នាក់នៅក្នុង IDF បានប្រាប់ DailyMail.com កាលពីចុងសប្តាហ៍ថា ពួកគេបានត្រៀមខ្លួនរួចជាស្រេច ដើម្បីវាយលុកដោយភាពហានក្លា។

យោងតាមគេហទំព័រ Global Firepower ដែល​ចាត់​ថ្នាក់​យោធា​របស់​ពិភពលោក​ប្រចាំ​ឆ្នាំបានបង្ហាញ​ថា ​ក្នុង​ឆ្នាំ២០២៣ អ៊ីស្រាអែល ​មាន​កងទ័ព​ខ្លាំង​បំផុតលំដាប់​ទី១៨លើ​ពិភពលោក និងជាប្រទេសមាន​យោធា​ខ្លាំង​បំផុត​មួយ​នៅ​មជ្ឈិមបូព៌ា៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ អ្នកជំនាញ៖ មេដឹកនាំអឺរ៉ុបទៅអ៊ីស្រាអែល មិនមែនជំរុញបទឈប់បាញ់ បែរជានាំគ្នាគាំទ្រសង្គ្រាមទៅវិញ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៩ ម៉ោង មុន

កម្ពុជា បន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ ខណៈកម្ដៅ៣៧°C

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អ៊ុយក្រែន វាយប្រហារមូលដ្ឋានទ័ពរុស្ស៊ី ៥កន្លែង កម្ទេចយន្តហោះចម្បាំងអស់ ៤០គ្រឿង

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្ដេចតេជោ ឈឺចាប់ខ្លាំងបំផុតនៅពេលទាហានថៃចូលមកបាញ់សម្លាប់ទាហានខ្មែរលើដីខ្មែរដែលសម្ដេចធ្លាប់ទៅដល់​

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ឈៀងម៉ៃ ត្រូវវាយប្រហារដោយគ្រោះរញ្ជួយដីកម្រិត ៤.៥ រ៉ិចទ័រ

ព័ត៌មានជាតិ៧ ម៉ោង មុន

សមាជិករដ្ឋសភា-ព្រឹទ្ធសភា ឈរគោរពវិញ្ញាណក្ខន្តព្រិន្ធបាលឯក សួន រោន ដែលពលីជីវិតពីការវាយឆ្មក់ពីពួក​ឈ្លានពាន

Sokha Hotels

ព័ត៌មានពេញនិយម