ព័ត៌មានអន្ដរជាតិ
អង្គការ Save the Children៖ កុមារ២០០០នាក់ ស្លាប់នៅហ្គាហ្សា ត្រឹម១៧ថ្ងៃ
អង្គការមនុស្សធម៌ Save the Children បាននិយាយកាលពីថ្ងៃចន្ទទី២៣ខែតុលាថា កុមារយ៉ាងតិច២០០០នាក់ ត្រូវបានសម្លាប់នៅតំបន់ហ្គាហ្សាស្ទ្រីប ចាប់តាំងសង្គ្រាមអ៊ីស្រាអែល-ប៉ាឡេស្ទីន ផ្ទុះឡើងខ្លាំងកាលពីពីរសប្តាហ៍មុន។

អង្គការនេះនិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា “កុមារប្រមាណ២០០០នាក់ ត្រូវបានសម្លាប់នៅហ្គាហ្សា ត្រឹមរយៈពេល១៧ថ្ងៃចុងក្រោយ ខណៈការវាយប្រហារតាមអាកាសឥតស្រាកស្រាន្ត ធ្វើឲ្យអគារនៅទូទាំងតំបន់ហ្គាហ្សា ត្រូវខ្ទេចខ្ទី”។
សេចក្តីថ្លែងការណ៍បន្ថែមថា លើសពីនេះ កុមារ២៧នាក់ ក៏ត្រូវបានសម្លាប់ផងដែរនៅតំបន់ West Bank។

លោក Jason Lee នាយកប្រចាំប៉ាឡេស្ទីនរបស់អង្គការ បានគូសបញ្ជាក់ថា “យើងសូមអំពាវនាវឲ្យភាគីទាំងអស់ ចាត់វិធានការជាបន្ទាន់ដើម្បីការពារអាយុជីវិតរបស់កុមារ ហើយសហគមន៍អន្តរជាតិ ត្រូវគាំទ្រកិច្ចខិតខំប្រឹងប្រែងទាំងនោះ។ អ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបានត្រូវតែធ្វើ ដើម្បីការពារកុមារពីគ្រោះថ្នាក់ និងផ្តល់ឲ្យពួកគេនូវការគាំទ្រដែលពួកគេត្រូវការ”៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sputnik
ចុចអាន៖ ដឹងមូលហេតុ ដែលក្រុមហាម៉ាស់ ដោះលែងចំណាប់ខ្មាំងជាស្រ្តីវ័យចំណាស់ ២នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


