ព័ត៌មានអន្ដរជាតិ
លោក Netanyahu ដាក់លក្ខខណ្ឌតែមួយគត់ ទើបយល់ព្រមឈប់បាញ់ជាមួយក្រុមហាម៉ាស
កាលពីថ្ងៃអាទិត្យទី៥ខែវិច្ឆិកា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានទាមទារឲ្យក្រុមហាម៉ាសដោះចំណាប់ខ្មាំងជាង២៤០នាក់ជាមុនសិន ទើបបទឈប់បាញ់មួយអាចលេចចេញជារូបរាងបាន។

លោក Netanyahu បានប្រាប់ក្រុមនាវិកនៅឯមូលដ្ឋានទ័ពអាកាស Ramon នាភាគខាងត្បូងប្រទេសអ៊ីស្រាអែលថា “នឹងគ្មានបទឈប់បាញ់ឡើយ បើមិនមានការវិលត្រលប់របស់ចំណាប់ខ្មាំងទេនោះ។ ពាក្យនេះគួរតែត្រូវបានដកចេញទាំងស្រុងពីវចនានុក្រម។ យើងនិយាយនេះទៅកាន់មិត្តរបស់យើង និងចំពោះសត្រូវរបស់យើង។ យើងនឹងបន្តរហូតដល់យើងកម្ចាត់ពួកគេ យើងគ្មានជម្រើសផ្សេងឡើយ”។
ទោះបីជាយ៉ាងណាក៏ដោយ កាលពីប៉ុន្មានសប្តាហ៍មុន អ្នកនាំពក្យកងពលតូច Izz el-Deen al-Qassam ដែលជាសម្ព័ន្ធក្រុមហាម៉ាស លោក Abu Ubaida បានគូសបញ្ជាក់ថា ចលនានេះ នឹងដោះលែងចំណាប់ខ្មាំង ប្រសិនបើអ៊ីស្រាអែល បញ្ឈប់ការទម្លាក់គ្រាប់បែក និងដោះលែងអ្នកទោសប៉ាឡេស្ទីនទាំងអស់។
សូមបញ្ជាក់ យោធាអ៊ីស្រាអែល បានប្រើប្រាស់ទាំងកងទ័ពជើងគោក អាកាស និងជើងទឹក ដើម្បីវាយសន្ធាប់លើតំបន់ហ្គាហ្សា ហើយបង្កើនការលុកលុយរបស់ខ្លួន ចូលទៅឆ្នេរសមុទ្រដ៏តូចចង្អៀត ក្នុងគោលបំណងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរបស់ក្រុមហាម៉ាស និងសម្លាប់មេដឹកនាំជាន់ខ្ពស់ ក៏ដូចជាប្រព័ន្ធបញ្ជា និងការគ្រប់គ្រងរបស់ពួកគេ។
មន្ត្រីសុខាភិបាលហ្គាហ្សានិយាយថា ប្រជាជនប៉ាឡេស្ទីនជាង៩៧៧០នាក់ ត្រូវបានសម្លាប់ក្នុងសង្គ្រាមបច្ចុប្បន្ន ដែលចាប់ផ្តើម ពេលដែលក្រុមហាម៉ាស បើកការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើលមួយលើភាគខាងត្បូងប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី៧ខែតុលា ដោយបានសម្លាប់មនុស្ស១៤០០នាក់ និងចាប់ចំណាប់ខ្មាំងជាង២៤០នាក់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ មិនត្រឹមជំរំជនភៀសខ្លួននិងមន្ទីរពេទ្យ ពេលនេះ អ៊ីស្រាអែល បាញ់កម្ទេចស៊ីទែនទឹក នៅហ្គាហ្សា ទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


