ព័ត៌មានអន្ដរជាតិ
G7 ចេញសេចក្តីថ្លែងការណ៍រួម ស្តីពីសង្គ្រាមអ៊ីស្រាអែល-ហាម៉ាស
នៅថ្ងៃពុធទី៨ខែវិច្ឆិកា មេដឹកនាំក្រុមប្រទេស G7 បានជួបប្រជុំគ្នានៅទីក្រុងតូក្យូ សម្រាប់កិច្ចប្រជុំដែលគ្របដណ្ដប់ដោយបញ្ហាសង្គ្រាមអ៊ីស្រាអែល-ហាម៉ាស។
រដ្ឋមន្ត្រីការបរទេស រួមទាំងលោក Antony Blinken នៃសហរដ្ឋអាមេរិកផងដែរ បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយថ្កោលទោសក្រុមហាម៉ាស ហើយដូចការរំពឹងទុកអ៊ីចឹង ពួកគេបានគាំទ្រសិទ្ធិការពារខ្លួនរបស់អ៊ីស្រាអែល និងអំពាវនាវឲ្យមាន “ការផ្អាកបាញ់មនុស្សធម៌”។
នៅក្នុងសេចក្តីថ្លែងការណ៍នោះ ប្រជាជាតិនានា ក៏បានជំរុញឲ្យមាន “សកម្មភាពជាបន្ទាន់” ដើម្បីជួយជនស៊ីវិលនៅក្នុងទឹកដីប៉ាឡេស្ទីន ដែលត្រូវឡោមព័ទ្ធផងដែរ។
រដ្ឋមន្ត្រីការបរទេសមកពីសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស កាណាដា បារាំង អាល្លឺម៉ង់ ជប៉ុន និងអ៊ីតាលី និយាយថា ពួកគេគាំទ្រការផ្អាកបាញ់មនុស្សធម៌ ដើម្បីជួយសម្រួលដល់ការផ្តល់ជំនួយជាបន្ទាន់ ជួយដល់ការបន្លាស់ទីរបស់ជនស៊ីវិល និងការដោះលែងចំណាប់ខ្មាំង។
លើសពីនេះ មេដឹកនាំបានបន្ថែមថា “យើងសូមអំពាវនាវឲ្យអ៊ីរ៉ង់ កុំផ្តល់ការគាំទ្រដល់ក្រុមហាម៉ាស និងចាត់វិធានការបន្ថែមទៀត ធ្វើឲ្យស្ថានការណ៍នៅមជ្ឈិមបូព៌ាធូរស្រាល រួមទាំងឈប់គាំទ្រដល់ក្រុមហេសបូឡា របស់លីបង់ និងតួអង្គមិនមែនរដ្ឋផ្សេងទៀត ហើយប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនជាមួយក្រុមទាំងនោះ ដើម្បីកាត់បន្ថយការកើនឡើងភាពតានតឹង នៅក្នុងតំបន់”៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ SKY
ចុចអាន៖ អាមេរិក ព្រមាន អ៊ីស្រាអែល ប្រឆាំង ការ កាន់កាប់ តំបន់ហ្គាហ្សា សាជាថ្មី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


