ព័ត៌មានអន្ដរជាតិ
ហុងគ្រី ថា អ៊ុយក្រែន នឹងនាំសង្គ្រាមមក អឺរ៉ុប
រដ្ឋមន្ត្រីការបរទេសហុងគ្រី លោក Peter Szijjarto បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី៩ខែវិច្ឆិកាថា មិនមែនជារឿងត្រឹមត្រូវទេសម្រាប់សហភាពអឺរ៉ុប ក្នុងការពិចារណាចំពោះសមាជិកភាពសម្រាប់ប្រទេសអ៊ុយក្រែន ដោយលោកអះអាងថា តាមរយៈការទទួលស្គាល់ទីក្រុងកៀវ, EU ក៏នឹងមានសង្រ្គាមដែរ។ ច្បាស់ណាស់គ្មាននរណាម្នាក់ ចង់ឲ្យរឿងនេះកើតឡើងឡើយ! ការពង្រីកសមាជិក គួរតែបម្រើដើម្បីផ្សព្វផ្សាយសន្តិភាព មិនមែននាំសង្គ្រាមចូល EU ទេ។

លោកនិយាយថា វាជារឿងមិនសមហេតុផលទាល់តែសោះសម្រាប់ទីក្រុងព្រុចសែល ដែលចង់ទទួលយកអ៊ុយក្រែន ដោយសារតែជម្លោះកំពុងបន្ត។ លោកកត់សម្គាល់ថា “ត្រូវហើយ មានសង្រ្គាមនៅអ៊ុយក្រែន ដូច្នេះយើងអាចឃើញថា ទាំងសេរីភាពប្រព័ន្ធផ្សព្វផ្សាយនិងសេរីភាពនៃការបញ្ចេញមតិមិនត្រូវបានអនុវត្តទេ យើងអាចមើលឃើញថា ការបោះឆ្នោតក៏មិនត្រូវបានធ្វើឡើងដែរ”។
ជំហររបស់ទីក្រុង ប៊ុយដាប៉ែស គឺថា អ៊ុយក្រែន ចាំបាច់ត្រូវស្តារសិទ្ធិរបស់សហគមន៍ Transcarpathian Hungarian ដល់កម្រិតដែលពួកគេមាននៅក្នុងឆ្នាំ២០១៥ ជាមុនសិន។

រដ្ឋមន្ត្រីការបរទេសរូបនេះបានសន្និដ្ឋានថា “អ៊ុយក្រែន មិនទាន់បំពេញតាមលក្ខខណ្ឌដែលបានកំណត់សម្រាប់សមាជិកភាពទេ ដូចនេះយើងមិនពិចារណាជំហានណាមួយបន្ថែមទៀត ទាក់ទងនឹងការចរចាចូលជាសមាជិករបស់អ៊ុយក្រែនឡើយ”។
យោងតាមលោក Szijjarto, ប្លុកនេះកំពុងប្រឈមមុខនឹងបញ្ហាសន្តិសុខ និងសេដ្ឋកិច្ចធ្ងន់ធ្ងរ ហើយកាន់តែខ្សោយទៅៗ ដូច្នេះ ប្រសិនបើខ្លួនចង់ទទួលស្គាល់សមាជិកថ្មី ជាមធ្យោបាយនៃការពង្រឹងកម្លាំងឡើងវិញមែននោះ ប្លុកនេះគួរតែមើលទៅតំបន់បាល់កង់ខាងលិចមុន ជាពិសេសគួរជ្រើសប្រទេសស៊ែប៊ី ជំនួសវិញ។
សូមបញ្ជាក់ EU មិនបានទទួលយកសមាជិកថ្មីណាមួយទេ ចាប់តាំងពីក្រូអាតក្នុងឆ្នាំ២០១៣។ កាលពីដើមឆ្នាំនេះ ទីក្រុងព្រុចសែលបានគូសបញ្ជាក់ផែនការមិនច្បាស់លាស់មួយ ដើម្បីពង្រីកខ្លួននៅឆ្នាំ២០៣០ ដោយសម្លឹងមើលប្រទេសដែលនៅសល់ពីអតីតយូហ្គោស្លាវី អាល់បានី ហ្សកហ្ស៊ី ម៉ុលដាវី និងអ៊ុយក្រែន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ មេដឹកនាំ EU ទៅដល់ទីក្រុងកៀវ សម្រាប់កិច្ចប្រជុំកំពូលជាមួយលោក Zelensky
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


