ព័ត៌មានអន្ដរជាតិ
ក្រុមហេសបូឡា បាញ់រះគ្រាប់រ៉ុកកែតទៅលើកងអង្គភាពថ្មើរជើង អ៊ីស្រាអែល
ក្រុមសកម្មប្រយុទ្ធលីបង់ហេសបូឡាកាលពីថ្ងៃព្រហស្បតិ៍បានបើកការវាយប្រហារដោយគ្រាប់រ៉ុកកែតទៅលើអង្គភាពថ្មើរជើងរបស់ប្រទេសអ៊ីស្រាអែលនៅក្នុងទីក្រុង Shomera ដែលមានទីតាំងនៅព្រំដែនអ៊ីស្រាអែលជាមួយលីបង់ ។

ក្រុមហេសបូឡាបាននិយាយថា “ក្រុមអ្នកប្រយុទ្ធរបស់យើងបានបើកការវាយប្រហារដោយគ្រាប់រ៉ុកកែតទៅលើកងអង្គភាពថ្មើរជើងរបស់អ៊ីស្រាអែលមួយកន្លែងនៅក្នុងភូមិ Tarbikha នៃទីក្រុង Shomera ដែលកាន់កាប់ដោយប្រទេសលីបង់” ។
ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ កងកម្លាំងការពារអ៊ីស្រាអែល និងក្រុមហេសបូឡាបាននិងកំពុងបាញ់តទល់គ្នាឆ្លងព្រំដែនយ៉ាងសកម្ម ខណៈការបាញ់រះគ្រាប់រ៉ុកកែតនោះ គឺដើម្បីជួយទៅដល់ក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាស ដែលកំពុងទប់ទល់នឹងការវាយលុករបស់អ៊ីស្រាអែល ។

បន្ទាប់ពីផ្ទុះភាពតានតឹងនេះដែរ នាយករដ្ឋមន្ត្រីស្តីទីលីបង់ លោក Najib Mikati បានប្រាប់សារព័ត៌មាន Sputnik ថា អាជ្ញាធរកំពុងធ្វើការលើការរក្សាស្ថានភាពឲ្យស្ងប់ស្ងាត់នៅក្នុងប្រទេស ចំពេលមានការកើនឡើងនៃជម្លោះប៉ាឡេស្ទីន និងអ៊ីស្រាអែលនៅតំបន់ហ្គាហ្សាស្ទ្រីប និងបង្កឲ្យមានការភ័យខ្លាចចំពោះក្រុមហេសបូឡានៅភាគខាងជើងផងដែរ ។
ទន្ទឹមនោះ កាលពីសប្តាហ៍មុន មេដឹកនាំក្រុមហេសបូឡាលោក Hassan Nasrallah បាននិយាយថា សេណារីយ៉ូសង្រ្គាមទ្រង់ទ្រាយធំរវាងក្រុមប្រដាប់អាវុធរបស់ខ្លួនជាមួយនឹងអ៊ីស្រាអែល អាចកើតមានគ្រប់ពេល ហើយលោកថែមទាំងប្រកាសឲ្យក្រុមហេសបូឡាត្រៀមខ្លួនសម្រាប់ការប្រឈមណាមួយជាមួយអ៊ីស្រាអែលផងដែរ ។
យោងតាមក្រសួងសុខាភិបាលនៅតំបន់ហ្គាហ្សាបានឲ្យដឹងថា ជនស៊ីវិលជាង ១០,០០០ នាក់ត្រូវបានសម្លាប់ រួមទាំងកុមារជាង ៤,៤០០ នាក់ ចាប់តាំងពីជម្លោះថ្មីបានផ្ទុះឡើងកាលពីថ្ងៃទី៧ ខែតុលា បន្ទាប់ពីការវាយប្រហារឆ្លងព្រំដែនចូលអ៊ីស្រាអែលពីសំណាក់ក្រុមហាម៉ាស ដោយបានសម្លាប់មនុស្សជាង ១,៤០០ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ អ៊ីស្រាអែល នៅតែវាយប្រហារលើតំបន់ហ្គាហ្សា ទោះ អាមេរិក ឲ្យផ្អាកបាញ់ ៤ ម៉ោងរៀងរាល់ថ្ងៃក៏ដោយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


