ព័ត៌មានអន្ដរជាតិ
នេប៉ាល់នឹងហាមឲ្យប្រើ TikTok ព្រោះរំខានដល់សុខុមាលភាពសង្គម
ប្រទេសនេប៉ាល់កាលពីថ្ងៃចន្ទ ទី១៣ ខែវិច្ឆិកា បានប្រកាសនឹងហាមឃាត់ការប្រើប្រាស់បណ្ដាញ TikTok ដោយសារតែវាប៉ះពាល់ដល់សុខុមាលភាពសង្គម ។

វេទិកាចែករំលែកវីដេអូដ៏ពេញនិយមដែលមានអ្នកប្រើប្រាស់ប្រចាំខែប្រមាណ ១ ពាន់លាននាក់នេះ បានប្រឈមមុខនឹងការរឹតបន្តឹងនៅក្នុងប្រទេសជាច្រើនសម្រាប់ការបំពានច្បាប់ទិន្នន័យ និងបង្កគ្រោះថ្នាក់ដល់យុវជន ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ អ្នកស្រី Rekha Sharma រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង និងបច្ចេកវិទ្យាព័ត៌មាននេប៉ាល់បាននិយាយថា “ការសម្រេចចិត្តហាមឃាត់មិនប្រើប្រាស់បណ្ដាញ TikTok ត្រូវបានធ្វើឡើងភ្លាមៗ ហើយអាជ្ញាធរពាក់ព័ន្ធក៏កំពុងដោះស្រាយបញ្ហាបច្ចេកទេសផងដែរ” ។

អ្នកស្រី Sharma បានបញ្ជាក់ទៀតថា ម្យ៉ាងទៀត ការសម្រេចចិត្តហាមប្រាមនេះកើតមានឡើង ក៏ដោយសារតែ TikTok ត្រូវគេប្រើជាប្រចាំដើម្បីចែករំលែកមាតិកាដែលរំខានដល់សុខុមាលភាពសង្គម រំខានដល់រចនាសម្ព័ន្ធគ្រួសារ និងទំនាក់ទំនងសង្គម ។
សូមបញ្ជាក់ថា ការសម្រេចចិត្តនេះកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រទេសនេប៉ាល់បានចេញសេចក្ដីណែនាំតម្រូវឲ្យប្រព័ន្ធផ្សព្វផ្សាយសង្គមទាំងអស់ដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេស បង្កើតការិយាល័យដើម្បីផ្ដល់ព័ត៌មានពាក់ព័ន្ធទាំងអស់ ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ រដ្ឋមួយរបស់ អាមេរិក ប្តឹង TikTok ពីបទមានចេតនាផ្ដល់ផលប៉ះពាល់ដល់កុមារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


