ព័ត៌មានអន្ដរជាតិ
UN៖ មន្ទីរពេទ្យហ្គាហ្សា មិនមែនជាសមរភូមិទេ
ប្រធានជំនួយសង្គ្រោះរបស់អង្គការសហប្រជាជាតិ (UN) បាននិយាយនៅថ្ងៃពុធថា លោកពិតជាតក់ស្លុតអំពីរបាយការណ៍នៃការវាយឆ្មក់របស់យោធាអ៊ីស្រាអែលនៅឯមន្ទីរពេទ្យ Al-Shifa ក្នុងទីក្រុងហ្គាហ្សា ដោយសង្កត់ធ្ងន់ថា មន្ទីរពេទ្យមិនមែនជាសមរភូមិប្រយុទ្ធនោះទេ ។
លោក Martin Griffiths អគ្គលេខាធិការរងអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការមនុស្សធម៌ និងអ្នកសម្របសម្រួលសង្គ្រោះបន្ទាន់បានសរសេរនៅលើបណ្ដាញ X ថា ការការពារទារកទើបនឹងកើត អ្នកជំងឺ បុគ្គលិកពេទ្យ និងជនស៊ីវិលទាំងអស់ត្រូវតែជារឿងចម្បង ខណៈការយកមន្ទីរពេទ្យជាកន្លែងប្រតិបត្តិការ ឬវាយប្រហារគ្នា មិនមែនជារឿងត្រឹមត្រូវឡើយ។
កាលពីព្រឹកថ្ងៃពុធ កងទ័ពអ៊ីស្រាអែលបានចាប់ផ្តើមការវាយឆ្មក់មន្ទីរពេទ្យ Al-Shifa ដែលជាមន្ទីរពេទ្យដ៏ធំបំផុតនៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប ជាមួយនឹងអ្នកជំងឺចំនួន ៧០០នាក់ និងមនុស្សជាង ២ពាន់នាក់ដែលត្រូវបានផ្លាស់ទីលំនៅ កំពុងស្នាក់នៅខាងក្នុង។
ជុំវិញការវាយឆ្មក់នេះអ៊ីស្រាអែលបានទទួលស្គាល់វា ប៉ុន្តែអះអាងថាខ្លួនធ្វើឡើងដោយសារសមាជិកនៃក្រុមហាម៉ាសកំពុងប្រើប្រាស់មន្ទីរពេទ្យជាមូលដ្ឋាន។
មកទល់ពេលនេះ ការវាយលុករបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សាស្ទ្រីបបានឈានចូលដល់ថ្ងៃទី ៤០ ហើយ ដោយបណ្ដាលឱ្យប្រជាជនប៉ាឡេស្ទីនយ៉ាងហោចណាស់ ១១,៣២០នាក់ត្រូវបានសម្លាប់ រួមទាំងស្ត្រី និងកុមារជាង ៧,៨០០នាក់ និងជាង ២៩,២០០នាក់ផ្សេងទៀតបានរងរបួស។ នេះបើយោងតាមតួលេខចុងក្រោយរបស់អាជ្ញាធរប៉ាឡេស្ទីន៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Anadolu
ចុចអាន៖ ប្រតិបត្តិការបណ្ដើរ អ៊ីស្រាអែលបញ្ជូនសម្ភារជំនួយឱ្យមន្ទីរពេទ្យធំហ្គាហ្សាបណ្ដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


