ព័ត៌មានអន្ដរជាតិ
លោក ហ្សេលេនស្គី ក្រពុលមុខកាន់តែខ្លាំង រឿងបានគ្រាប់កាំភ្លើងធំតិចទៅៗ តាំងពីសង្គ្រាម អ៊ីស្រាអែល ផ្ទុះឡើង
លោកប្រធានាធិបតី វ្ល៉ាឌីមៀរ ហ្សេលេនស្គី អះអាងថា អ៊ុយក្រែន បានទទួលគ្រាប់កាំភ្លើងធំតិចជាងមុន ចាប់តាំងពីអ៊ីស្រាអែល បើកប្រតិបត្តិការយោធារបស់ខ្លួនប្រឆាំងនឹងក្រុមហាម៉ាស។ លោកបន្តថា ប្រទេសទាំងឡាយកំពុងប្រកួតប្រជែងគ្នា ដើម្បីទទួលបានគ្រាប់កាំភ្លើង ជាពិសេសគ្រាប់ ១៥៥ មិល្លីម៉ែត្រ។

កាលពីដើមសប្តាហ៍នេះ ទីភ្នាក់ងារព័ត៌មាន Bloomberg រាយការណ៍ថា មន្ទីរបញ្ចកោណបានបង្កើនការបញ្ជូនសព្វាវុធទៅឲ្យអ៊ីស្រាអែល ចំពេលយុទ្ធនាការរបស់ខ្លួននៅហ្គាហ្សា។ នៅកន្លែងផ្សេង ប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុប លោក Josep Borrell ក៏បានព្រមានទីក្រុងកៀវដែរថា រដ្ឋជាសមាជិក មិនអាចផ្តល់អាវុធ ចេញពីឃ្លាំងដែលមានស្រាប់ទៀតទេ។
ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅទីក្រុងកៀវ កាលពីថ្ងៃសុក្រទី១៧ខែវិច្ឆិកា លោក ហ្សេលេនស្គី បានកត់សម្គាល់ថា “ជំនួយផ្តល់ឲ្យយើងកាន់តែថយចុះ។ មិនដូចអាមេរិកនិយាយទេ ពេលនេះអ្នកគ្រប់គ្នាកំពុងតស៊ូ ដើម្បីស្តុកអាវុធរបស់ខ្លួនគេដែរ”។
ដោយដកស្រង់ប្រភពពីបញ្ជីរបស់ក្រសួងការពារជាតិអាមេរិក ដែលចុះកាលបរិច្ឆេទកាលពីចុងខែតុលា, ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ថា ទីក្រុងវ៉ាស៊ីនតោន បានបង្កើនជំនួយការពារជាតិដល់អ៊ីស្រាអែល គ្រាន់តែមិនបានប្រកាសជាសាធារណៈប៉ុណ្ណោះ។
ប្រព័ន្ធផ្សព្វផ្សាយខាងលើអះអាងថា ក្នុងចំណោមសព្វាវុធដែលត្រូវបានផ្តល់ពីស្តុកផ្ទាល់របស់មន្ទីរបញ្ចកោណ គឺរួមមានគ្រាប់កាំភ្លើងធំ១៥៥មិល្លីម៉ែត្រ ចំនួន៥៧០០០គ្រាន់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


