ព័ត៌មានអន្ដរជាតិ
លោក ពូទីន ថា ការស្លាប់បាត់បង់ជីវិតពលរដ្ឋនៅតំបន់ហ្គាហ្សា គឺតក់ស្លុត និងរន្ធត់ចិត្តដូចនៅ អ៊ុយក្រែន ដែរ
ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយកាលពីថ្ងៃពុធថា ការស្លាប់បាត់បង់ជីវិតរបស់ប្រជាពលរដ្ឋនៅតំបន់ហ្គាហ្សាស្ទ្រីប គឺមានភាពតក់ស្លុត និងរន្ធត់ចិត្តដូចគ្នាទៅនឹងករណីដែលកំពុងកើតមានឡើងនៅប្រទេសអ៊ុយក្រែនដែរ ។

ថ្លែងតាមរយៈវីដេអូទៅកាន់កិច្ចប្រជុំនៃមេដឹកនាំក្រុមប្រទេស G20, លោក ពូទីន បានលើកឡើងថា សង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែនគឺមិនអាចដូចគ្នាទៅនឹងជម្លោះនៅតំបន់ហ្គាហ្សាស្រ្ទីបនោះទេ ប៉ុន្តែវាធ្វើឲ្យខ្ញុំតក់ស្លុត និងរន្ធត់យ៉ាងខ្លាំងដូចគ្នា ។
ប្រធានាធិបតីរុស្ស៊ីរូបនេះបានដាក់ជាសំណួរថា “តើការសម្លាប់ជនស៊ីវិលនៅប៉ាឡេស្ទីន និងតំបន់ហ្គាហ្សាស្ទ្រីបមិនមែនជារឿងគួរឲ្យតក់ស្លុតទេឬ? ចុះចំណែករដ្ឋប្រហារបង្ហូរឈាមក្នុងប្រទេសអ៊ុយក្រែនកាលពីឆ្នាំ ២០១៤ មិនមែនជាសង្រ្គាមនៃរបបក្រុងកៀវប្រឆាំងនឹងប្រជាជនរបស់ខ្លួននៅតំបន់ Donbas ទេឬ? ទាំងអស់នេះគឺសុទ្ធតែជារឿងតក់ស្លុត និងរន្ធត់ចិត្ត” ។
លោក ពូទីន បាននិយាយទៀតថា “អ្វីដែលកំពុងកើតឡើងនៅក្នុងប្រទេសអ៊ុយក្រែន គឺជាសោកនាដកម្មមួយ ហើយពួកគេត្រូវតែស្វែងរកមធ្យោបាយដើម្បីបញ្ឈប់វា ។ មែនហើយ ការប្រើប្រាស់កម្លាំងយោធាតែងតែជាសោកនាដកម្មទៅលើមនុស្សជាតិ ក្រុមគ្រួសារ និងប្រទេសទាំងមូល ហើយជាការពិតណាស់ យើងត្រូវតែគិតពីរបៀបដើម្បីបញ្ឈប់សោកនាដកម្មដ៏ឃោរឃៅមួយនេះ” ។

ចំពោះបញ្ហានេះដែរ លោកប្រធានាធិបតីបានអះអាងថា រឿងរ៉ាវទាំងអស់ គឺដោយសារតែអ៊ុយក្រែនខ្លួនឯងទេ ដែលបដិសេធមិនព្រមចរចា ហើយថែមទាំងបិទផ្លូវសម្រាប់កិច្ចសន្ទនារកសន្តិភាពទាំងអស់ ខណៈដែលទីក្រុងមូស្គូតែងតែត្រៀមខ្លួនរួចជាស្រេចដើម្បីចាត់វិធានការដើម្បីដោះស្រាយបញ្ហាបែបនេះ ។
ជាចុងក្រោយ លោក ពូទីន បញ្ជាក់ច្បាស់ៗថា កាលដែលរុស្ស៊ីចាប់ផ្ដើមប្រតិបត្តិការយោធាពិសេសរបស់ខ្លួន គឺដើម្បីកម្ចាត់ និងបំផ្លាញតំបន់គ្មានយោធារបស់អ៊ុយក្រែន ក៏ដូចជាការពារប្រជាជនដែលនិយាយភាសារុស្ស៊ីនៅក្នុងប្រទេសនោះ ប៉ុន្តែទោះយ៉ាងណាក៏ដោយ បណ្ដាលោកខាងលិចបែរជាមើលឃើញថា ប្រត្តិបត្តិការយោធាដែលផ្ទុះឡើងនៅក្នុងខែកុម្ភៈ ឆ្នាំ ២០២២ ជាសង្រ្គាមនៃការឈ្លានពានទៅវិញ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ លោក ពូទីន សម្ដែងក្ដីព្រួយបារម្ភចំពោះការស្លាប់បាត់បង់ជីវិតមនុស្សរាប់ ពាន់នាក់នៅតំបន់ហ្គាហ្សា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


