ព័ត៌មានអន្ដរជាតិ
រុស្ស៊ី បើកការវាយប្រហារដោយដ្រូនធំបំផុតលើ អ៊ុយក្រែន និងផ្តោតសំខាន់លើក្រុង Kyiv
កងទ័ពអាកាសអ៊ុយក្រែននិយាយថា រុស្ស៊ីបានធ្វើការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកដ៏ធំបំផុតរបស់ខ្លួន ចាប់តាំងពីការចាប់ផ្តើមនៃការលុកលុយ ដោយផ្តោតសំខាន់ទៅលើរដ្ឋធានី Kyiv ខ្លាំងជាងគេ។
កងកម្លាំងអាកាសបាននិយាយកាលពីថ្ងៃសៅរ៍ថា រុស្ស៊ីបានបាញ់បង្ហោះយន្តហោះគ្មានមនុស្សបើកអត្តឃាតផលិតដោយអ៊ីរ៉ង់ចំនួន ៧៥ គ្រឿង ប្រឆាំងនឹងតំបន់យ៉ាងហោចណាស់ចំនួន ៦ រួមទាំងទីក្រុង Kyiv ផងដែរ។ ក្នុងពេលដែលក្រសួងការពារជាតិអ៊ុយក្រែនបាននិយាយថា យន្តហោះគ្មានមនុស្សបើកជាង ៦០ គ្រឿងត្រូវបានបាញ់ទម្លាក់ពីលើរដ្ឋធានី និងតំបន់ជុំវិញ។

អភិបាលក្រុង Kyiv លោក Vitali Klitschko បាននិយាយថា យ៉ាងហោចណាស់មនុស្ស៥ នាក់ រួមទាំងកុមារអាយុ ១១ ឆ្នាំម្នាក់បានរងរបួស ហើយការធ្លាក់កំទេចកំទីពីយន្តហោះគ្មានមនុស្សបើកបានធ្វើឲ្យខូចខាតអគារជាច្រើន។ ការវាយប្រហារនេះបានបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅក្នុងអគារលំនៅដ្ឋានចំនួន ៧៧និងសំណង់ចំនួន ១២០ផ្សេងទៀតនៅក្នុងទីក្រុង Kyiv ។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានកត់សម្គាល់នៅក្នុងការបង្ហោះប្រព័ន្ធផ្សព្វផ្សាយសង្គមថា ប្រទេសរុស្ស៊ីបានបើកការវាយប្រហារនៅថ្ងៃនៃការប្រារព្ធពិធីបុណ្យ Holodomor ថ្ងៃរំលឹកដល់ទុរ្ភិក្សឆ្នាំ ១៩៣២-៣៣ ។ លោកបានហៅការវាយប្រហារនោះថាជាអំពើភេរវកម្មដោយចេតនា ហើយការដឹកនាំរបស់រុស្ស៊ី ហាក់មានមោទនភាពចំពោះសមត្ថភាពរបស់ខ្លួនក្នុងការសម្លាប់មនុស្ស។
គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនដែលផ្ទុះឡើងកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ នៅតែបន្តអូសបន្លាយពេល និងមិនមានសញ្ញាថមថយណាមួយឡើយ ខណៈសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តក៏បានផ្ដល់កញ្ចប់ជំនួយយោធាទៅឲ្យរដ្ឋាភិបាលទីក្រុងកៀវក្នុងទំហំទឹកប្រាក់រាប់រយពាន់លានដុល្លារផងដែរ ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ស្ងាត់ៗ រុស្ស៊ី បើកការវាយលុកលើកទី ៣ ទៅលើតំបន់ភាគខាងកើត អ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


