ព័ត៌មានអន្ដរជាតិ
សីតុណ្ហភាពនៅតំបន់ស៊ីបេរី ធ្លាក់ចុះដល់ -៥០ អង្សាសេ
សីតុណ្ហភាពនៅផ្នែកខ្លះនៃតំបន់ស៊ីបេរី បានធ្លាក់ចុះដល់ -៥០អង្សាសេ ខណៈព្យុះទឹកកកវាយប្រហារទីក្រុងមូស្គូ បង្កឲ្យព្រិលធ្លាក់ខ្លាំងនិងរំខានដល់ការហោះហើរ។

នៅសាធារណរដ្ឋ Sakha ដែលមានទីតាំងនាភាគឦសានតំបន់ស៊ីបេរី និងមានទីក្រុងឈ្មោះ Yakutsk ដែលជាទីក្រុងត្រជាក់បំផុតមួយរបស់ពិភពលោក, សីតុណ្ហភាព បានធ្លាក់ចុះដល់ -៥០អង្សាសេ។
ស្ទើរតែទាំងអស់នៃសាធារណរដ្ឋ Sakha គឺមានទីតាំងនៅតំបន់ Permafrost ឬគេស្គាល់ថា ស្រទាប់ដីខាងក្រោមដែលកកជានិច្ច។ មានចម្ងាយ៥០០០គីឡូម៉ែត្រពីរដ្ឋធានីមូស្គូ, ទីក្រុង Yakutsk ជួនកាល បានកត់ត្រាសីតុណ្ហភាពប្រហែល -៤៤អង្សាសេ ទៅ -៤៨អង្សាសេ។

ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ សីតុណ្ហភាព -៥០អង្សាសេបានកើតមានញឹកញាប់ដែរនៅទីនោះ ដោយសារបម្រែបម្រួលអាកាសធាតុ ហើយតំបន់ Permafrost គឺជាមុខសញ្ញាធំជាងគេនៃផលប៉ះពាល់។
ងាកមករដ្ឋធានីរុស្ស៊ីឯណោះវិញ ការធ្លាក់ព្រិលធ្ងន់ធ្ងរបំផុតមិនធ្លាប់មានពីមុនមក បានបណ្តាលឲ្យមានការពន្យារពេលជើងហោះហើរ នៅអាកាសយានដ្ឋានមួយចំនួនកាលពីថ្ងៃចន្ទ ព្រោះផ្លូវយន្តហោះ ត្រូវគ្របដណ្តប់ដោយព្រិលយ៉ាងក្រាស់។

ទីភ្នាក់ងារសារព័ត៌មាន RIA រាយការណ៍ថា ជើងហោះហើរយ៉ាងហោចណាស់៥៤ត្រូវពន្យារពេល និង៥ទៀត ត្រូវលុបចោលនៅអាកាសយានដ្ឋានធំចំនួន៣របស់រដ្ឋធានី។
សីតុណ្ហភាពនៅទីក្រុងមូស្គូ ត្រូវបានគេព្យាករថា នឹងធ្លាក់ចុះដល់ប្រហែល១៨អង្សាសេនៅចុងសប្តាហ៍នេះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ សិស្សសាលាមត្តេយ្យស៊ីបេរី ងូតទឹកកកក្នុងសីតុណ្ហភាព -២៥អង្សាសេដើម្បីការពារការឆ្លងជំងឺ (មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


