ព័ត៌មានអន្ដរជាតិ
ព្រះអង្គម្ចាស់ អារ៉ាប៊ីសាអូឌីត សោយទិវង្គត ក្នុងហេតុការណ៍ធ្លាក់យន្តហោះ
រាជវង្សអារ៉ាប៊ីសាអូឌីត បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ទី៧ខែធ្នូថា ព្រះអង្គម្ចាស់ Talal bin Abdulaziz bin Bandar bin Abdulaziz Al Saud បានសោយទិវង្គតក្នុងព្រះជន្ម៦២វស្សា។
បើយោងតាមសេចក្តីរាយការណ៍ នៅក្នុងប្រព័ន្ធផ្សព្វផ្សាយអារ៉ាប់, ព្រះអង្គម្ចាស់ បានសោយទិវង្គតនៅក្នុងហេតុការណ៍ធ្លាក់យន្តហោះ។

តុលាការរាជវង្សអារ៉ាប៊ីសាអូឌីតបានប្រកាសពីការសោយទិវង្គតរបស់ព្រះអង្គម្ចាស់ នៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយដោយលើកឡើងថា ពិធីអធិស្ឋានដល់ព្រះរាជសពរបស់ព្រះរាជាដែលសោយទិវង្គត នឹងត្រូវធ្វើឡើងនៅវិហារឥស្លាម Imam Turki bin Abdullah ក្នុងទីក្រុង រីយ៉ាដ។
ព្រះអង្គម្ចាស់ Talal bin Abdulaziz គឺជាបុត្រារបស់ព្រះអង្គម្ចាស់ Bandar និងជាព្រះរាជនត្តារបស់ស្តេចអារ៉ាប៊ីសាអូឌីតទីមួយព្រះនាម Abdulaziz។
ប្រសូតនៅឆ្នាំ១៩៦១ ព្រះអង្គគឺជាវរសេនីយ៍ឯកនៅក្នុងកងទ័ពអាកាសអារ៉ាប៊ីសាអូឌីត ហើយបំពេញព្រះរាជកិច្ចជាជំនួយការប្រធានផ្នែកចារកម្មនៅ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អារ៉ាប៊ីសាអូឌីត (GIP) ចន្លោះឆ្នាំ២០០៤ ដល់ឆ្នាំ២០១២។
ថ្វីបើសេចក្តីថ្លែងការណ៍មិនបង្ហាញពីមូលហេតុនៃការសោយទិវង្គតក៏ដោយ ប៉ុន្តែសារព័ត៌មាន Al Mashhad របស់ប្រទេសលីបង់ រាយការណ៍ថា ព្រះអង្គម្ចាស់ បានសោយទិវង្គតនៅពេលដែលយន្តហោះចម្បាំង F-15 របស់ទ្រង់ ធ្លាក់ក្នុងអំឡុងពេលសមយុទ្ធហ្វឹកហាត់ជាមួយកងទ័ពអាកាសកាលពីថ្ងៃព្រហស្បតិ៍៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ យន្តហោះយោធាអាមេរិក ធ្លាក់នៅជប៉ុន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


