ព័ត៌មានអន្ដរជាតិ
យន្តហោះយោធាអាមេរិក ធ្លាក់នៅជប៉ុន
យន្តហោះយោធាអាមេរិកមួយគ្រឿង ដែលមានទាហាន៨នាក់ជិះក្នុងនោះ បានធ្លាក់ជិតឆ្នេរសមុទ្រជប៉ុន នៅថ្ងៃពុធទី២៩ខែវិច្ឆិកា ប៉ុន្តែមិនទាន់ដឹងពីចំនួនមនុស្សស្លាប់ឬរបួសទេ។
មន្ត្រីជប៉ុននិយាយថា យន្តហោះ CV-22 Osprey បានហោះចេញពីមូលដ្ឋានអាកាស Yokota ក្នុងទីក្រុងតូក្យូ ហើយធ្លាក់ជិតកោះ Yakushima។

ទូរទស្សន៍ជប៉ុន NHK ផ្សាយថា យន្តហោះ Osprey កំពុងព្យាយាមចុះចតនៅអាកាសយានដ្ឋាន Yakushima ហើយមានព័ត៌មានមិនច្បាស់ការណ៍មួយថា យន្តហោះនេះត្រូវឆាបឆេះ។
Osprey គឺជាយន្តហោះដែលក៏អាចដំណើរការជាឧទ្ធម្ភាគចក្រ និងយន្តហោះប្រភេទ Turboprop បានដែរ។
កាលពីខែសីហា យន្តហោះ Osprey មួយគ្រឿងទៀត បានធ្លាក់នៅភាគខាងជើងប្រទេសអូស្ត្រាលី ក្នុងអំឡុងពេលធ្វើសមយុទ្ធយោធា ដោយបានសម្លាប់ទាហានម៉ារីនអាមេរិក៣នាក់ក្នុងចំណោម២៣នាក់ដែលជិះក្នុងនោះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
សន្តិសុខសង្គម២៣ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


