ព័ត៌មានអន្ដរជាតិ
ហ្វីលីពីន កោះហៅប្រេសិតចិន មកតវ៉ា ហើយថែម ចង់បណ្តេញចេញពីប្រទេសទៀតផង ដោយសាររឿងសមុទ្រចិនខាងត្បូង
នៅថ្ងៃចន្ទទី១១ខែធ្នូ ហ្វីលីពីន បានកោះហៅបេសកជនរបស់ចិន ហើយពិចារណាអំពីលទ្ធភាពនៃការបណ្តេញចេញពីប្រទេស បន្ទាប់ពីមានការប្រឈមមុខដាក់គ្នាដ៏តានតឹងបំផុតរវាងនាវារបស់ប្រទេសទាំង២ នៅឯថ្មប៉ប្រះទឹកក្នុងសមុទ្រចិនខាងត្បូងដែលមានជម្លោះ។

វីដេអូដែលបញ្ចេញដោយឆ្មាំសមុទ្រហ្វីលីពីន បានបង្ហាញឲ្យឃើញនាវាចិនបាញ់កាណុងទឹកដាក់នាវាហ្វីលីពីន អំឡុងពេលបេសកកម្មចំនួនពីរដាច់ដោយឡែកពីគ្នា។ ហេតុការណ៍មួយបានកើតឡើងចំពោះអ្នកនេសាទនៅថ្មប៉ប្រះទឹក Scarborough កាលពីថ្ងៃសៅរ៍ និងនៅមូលដ្ឋានតូចមួយក្បែរថ្មប៉ប្រះទឹក Second Thomas កាលពីថ្ងៃអាទិត្យ ហើយក៏មានការប៉ះទង្គិចគ្នាផងដែរ រវាងនាវាហ្វីលីពីន និងចិននៅឯទីនោះ។
អ្នកនាំពាក្យក្រសួងការបរទេសហ្វីលីពីន លោកស្រី Teresita Daza បានប្រាប់សន្និសីទសារព័ត៌មាននៅថ្ងៃចន្ទថា ការតវ៉ាផ្នែកការទូតត្រូវបានធ្វើឡើង ហើយឯកអគ្គរដ្ឋទូតចិន ក៏ត្រូវបានកោះហៅផងដែរ។

លោកស្រី Daza និយាយថា ការបណ្តេញឯកអគ្គរដ្ឋទូតចិនឈ្មោះ Huang Xilian ចេញពីប្រទេសហ្វីលីពីន ក៏ជារឿងដែលកំពុងស្ថិតក្នុងការពិចារណាយ៉ាងហ្មត់ចត់ផងដែរ។
ស្របពេលជាមួយគ្នានោះ លោក Jonathan Malaya ជំនួយការអគ្គនាយកក្រុមប្រឹក្សាសន្តិសុខជាតិបានប្រាប់អ្នកយកព័ត៌មានថា សកម្មភាពបើកនាវាបុកនិងការបាញរបស់ចិន ក៏ដូចជាការប្រើប្រាស់ឧបករណ៍បាញ់សំឡេងចម្ងាយឆ្ងាយ គឺជាការប្រើប្រាស់យុទ្ធសាស្ត្រដ៏ធ្ងន់ធ្ងរបំផុត។

ទោះបីជាយ៉ាងណាក៏ដោយ ឆ្មាំសមុទ្រចិននិយាយថា នាវាផ្គត់ផ្គង់ហ្វីលីពីនមួយគ្រឿង បានបុកនាវារបស់ខ្លួនដោយចេតនា ទាំងមិនអើពើនឹងការព្រមាន។
សូមបញ្ជាក់ជាថ្មី ប្រទេសចិនទាមទារស្ទើរតែទាំងស្រុងនូវសមុទ្រចិនខាងត្បូង រួមទាំងដែនទឹក និងកោះនៅជិតដីគោកនៃប្រទេសជិតខាងរបស់ខ្លួន ហើយព្រងើយកន្តើយនឹងសេចក្តីសម្រេចរបស់តុលាការអន្តរជាតិដែលថា ការអះអាងរបស់ខ្លួនគឺមិនមានមូលដ្ឋានផ្លូវច្បាប់ទាល់តែសោះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ សង្គ្រាមពាក្យសម្តីចិន-ហ្វីលីពីន លើហេតុការណ៍នៅសមុទ្រចិនខាងត្បូង កំពុងបង្កើនហានិភ័យជម្លោះប្រដាប់អាវុធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


