ព័ត៌មានអន្ដរជាតិ
លោក ចូ បៃដិន ប្រកាសផ្តល់ជំនួយ ២០០លានដុល្លារទៀត ឲ្យអ៊ុយក្រែន
ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានយល់ព្រមផ្តល់ជំនួយយោធាបន្ទាន់ក្នុងទំហំទឹកប្រាក់ ២០០លានដុល្លារទៀតដល់ប្រទេសអ៊ុយក្រែន។ លោកបានប្រកាសបែបនេះ ក្នុងអំឡុងកិច្ចប្រជុំនៅការិយាល័យ Oval ជាមួយប្រធានាធិបតីអ៊ុយក្រែន វ្ល៉ាឌីមៀរ ហ្សេលេនស្គី កាលពីថ្ងៃអង្គារទី១២ខែធ្នូ។

កិច្ចប្រជុំនេះកើតឡើង បន្ទាប់ពីសេចក្តីព្រាងច្បាប់ដែលមានបំណងផ្តល់ជំនួយចំនួន៦០ពាន់លានដុល្លារសម្រាប់ទីក្រុងកៀវ ត្រូវបានរារាំងនៅក្នុងព្រឹទ្ធសភាអាមេរិកកាលពីសប្តាហ៍មុន ខណៈគណបក្សសាធារណរដ្ឋ ទាមទារឲ្យគណបក្សប្រជាធិបតេយ្យ ត្រូវរឹតបន្តឹងលើការគ្រប់គ្រងអន្តោប្រវេសន៍នៅតាមព្រំដែនភាគខាងត្បូងសហរដ្ឋអាមេរិកជាមុនសិន ជាថ្នូរនឹងការអនុម័តជំនួយអ៊ុយក្រែន។
ថ្លែងទៅកាន់អ្នកសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំកាលពីថ្ងៃអង្គារ លោក បៃដិន ទទូចថា សភានឹងផ្តល់មូលនិធិបន្ថែមសម្រាប់អ៊ុយក្រែន ហើយការបរាជ័យចំពោះរឿងនេះ នឹងក្លាយជា កាដូបុណ្យណូអែលដ៏ធំបំផុត សម្រាប់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន។
លោក បៃដិន បន្តថា “ការសម្រេចចិត្តដែលយើងធ្វើនៅពេលនេះ នឹងកំណត់អនាគតសម្រាប់ទសវត្សរ៍ខាងមុខ ជាពិសេសនៅតំបន់អឺរ៉ុប”។

គួរបញ្ជាក់ថា ជំនួយចុងក្រោយតម្លៃ២០០លានដុល្លារដែលប្រកាសដោយលោក បៃដិន គឺនឹងបានតាមរយៈការប្រើសិទ្ធិអំណាចរបស់ប្រធានាធិបតី (PDA) ដែលអនុញ្ញាតឲ្យរដ្ឋបាលលោក បៃដិន ផ្ទេរអាវុធពីស្តុកអាមេរិកដោយមិនចាំបាច់មានការយល់ព្រមពីសភា ក្នុងករណីបន្ទាន់។
កញ្ចប់នេះនឹងរួមបញ្ចូលគ្រាប់សម្រាប់ប្រព័ន្ធមីស៊ីល HIMARS, កាំជ្រួចប្រឆាំងវិទ្យុសកម្មល្បឿនលឿន, ប្រព័ន្ធប្រឆាំងរថពាសដែក, គ្រាប់កាំភ្លើងធំ, មីស៊ីល, គ្រាប់រំសេវ, គ្រាប់កាំភ្លើងធុនតូច៤លានគ្រាប់, ម៉ាស៊ីនភ្លើង និងឧបករណ៍ផ្សេងទៀត ក៏ដូចជាគ្រឿងបន្លាស់នានា។
សហរដ្ឋអាមេរិកបានបញ្ជូនជំនួយជាង ១០០ ពាន់លានដុល្លារដល់ទីក្រុងកៀវរួចទៅហើយ ចាប់តាំងពីជម្លោះជាមួយរុស្ស៊ីផ្ទុះឡើង ក្នុងនោះបូករួមទាំងជំនួយយោធា ក៏ដូចជាសាច់ប្រាក់ ដើម្បីជំរុញរូបិយប័ណ្ណអ៊ុយក្រែន ព្រមទាំងការផ្តល់ប្រាក់សោធននិវត្តន៍ និងប្រាក់ខែដល់មន្ត្រីរដ្ឋផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ លោក ហ្សេលេនស្គី អង្វរករសុំជំនួយយោធាពីអាមេរិក មុនជំនួបជាមួយលោក បៃដិន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


