ព័ត៌មានអន្ដរជាតិ
លោក ហ្សេលេនស្គី អង្វរករសុំជំនួយយោធាពីអាមេរិក មុនជំនួបជាមួយលោក បៃដិន
ប្រធានាធិបតីអ៊ុយក្រែនលោក វ្ល៉ាឌីមៀរ ហ្សេលេនស្គី បានធ្វើការអង្វរករដល់សហរដ្ឋអាមេរិក សុំឲ្យបន្តផ្តល់ជំនួយយោធា ខណៈលោកទៅដល់ទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃចន្ទទី១១ខែធ្នូ។

ថ្លែងទៅកាន់មន្ត្រីយោធា លោកនិយាយថា អ៊ុយក្រែនមិនមែនប្រយុទ្ធដើម្បីសេរីភាពផ្ទាល់ខ្លួនទេ ប៉ុន្តែគឺសម្រាប់លទ្ធិប្រជាធិបតេយ្យពិភពលោក។
ការអត្ថាធិប្បាយរបស់លោកកើតឡើង ខណៈកញ្ចប់ជំនួយតម្លៃរាប់លានដុល្លារនៅក្នុងសភាអាមេរិកត្រូវជាប់គាំង ចំពេលមានជម្លោះនយោបាយរវាងគណបក្សទាំងពីរ។

ដោយបន្ទោសអ្នកសាធារណរដ្ឋដែលកំពុងរារាំងជំនួយនោះ លោក ហ្សេលេនស្គី ប្រកាសថា សុបិនរបស់លោក ពូទីន បានក្លាយជាការពិតហើយដោយសារការពន្យារនេះ។
លោក ហ្សេលេនស្គី ត្រូវបានគេរំពឹងថា នឹងធ្វើការកត់សម្គាល់ស្រដៀងគ្នានេះ អំឡុងកិច្ចប្រជុំជាមួយប្រធានាធិបតី ចូ បៃដិន ក្នុងសេតវិមាននៅថ្ងៃអង្គារ។ លោកក៏នឹងជួបជាមួយប្រធានសភាតំណាងរាស្រ្ត Mike Johnson ដែលជាអ្នកប្រឆាំងការផ្តល់ជំនួយដល់ទីក្រុងកៀវផងដែរ។
នេះគឺជាដំណើរទស្សនកិច្ចលើកទីបីរបស់លោក ហ្សេលេនស្គី ទៅកាន់សហរដ្ឋអាមេរិក ចាប់តាំងពីរុស្ស៊ីលុកលុយអ៊ុយក្រែនក្នុងឆ្នាំ២០២២មក ហើយសេតវិមានបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យថា ដំណើរទស្សនកិច្ចរបស់លោក គឺដើម្បីបញ្ជាក់ពីការប្តេជ្ញាចិត្តមិនអាចរង្គោះរង្គើរបស់សហរដ្ឋអាមេរិក ក្នុងការគាំទ្រប្រជាជនអ៊ុយក្រែន នៅពេលពួកគេការពារខ្លួនប្រឆាំងនឹងការវាយលុករបស់រុស្ស៊ី។

កញ្ចប់ជំនួយយោធាអាមេរិកដែលមានតម្លៃ៦០ពាន់លានដុល្លារ បច្ចុប្បន្នកំពុងជាប់គាំងនៅក្នុងសភា ដោយប្រឈមនឹងការជំទាស់ពីគណបក្សសាធារណរដ្ឋដែលអះអាងថា ប្រាក់កាន់តែច្រើន គួរតែយកទៅពង្រឹងសន្តិសុខក្នុងស្រុកនៅព្រំដែនអាមេរិក-ម៉ិកស៊ិកវិញ។
សូមបញ្ជាក់ជាថ្មី សហរដ្ឋអាមេរិកបានបញ្ជូនជំនួយជាង ១០០ ពាន់លានដុល្លារដល់ទីក្រុងកៀវ ចាប់តាំងពីជម្លោះជាមួយរុស្ស៊ីផ្ទុះឡើង រួមទាំងអាវុធ គ្រាប់រំសេវ ការផ្គត់ផ្គង់នានា ក៏ដូចជាសាច់ប្រាក់ ដើម្បីជំរុញរូបិយប័ណ្ណអ៊ុយក្រែន ក៏ដូចជាផ្តល់ប្រាក់សោធននិវត្តន៍ និងប្រាក់ខែដល់មន្ត្រីរដ្ឋផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ លោក Zelensky នឹងទៅជួបលោក Biden ក្រោយ អាមេរិក ប្រកាសលក់ អាវុធឲ្យ អ៊ីស្រាអែល និងជិតអស់លុយជួយ អ៊ុយក្រែន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


