ព័ត៌មានអន្ដរជាតិ
សមិទ្ធផលរយៈពេល ៣ ខែដំបូងរបស់រដ្ឋាភិបាល ថៃ ក្រោមការដឹកនាំដោយលោកនាយករដ្ឋមន្ត្រី សេដ្ឋា ថាវីស៊ីន
ក្នុងរយៈពេល ៩០ ថ្ងៃដំបូងរបស់រដ្ឋាភិបាលថៃក្រោមការដឹកនាំដោយលោកនាយករដ្ឋមន្ត្រី សេដ្ឋា ថាវីស៊ីន បានដាក់ចេញ និងអនុវត្តគោលនយោបាយជាបន្តបន្ទាប់ក្នុងគោលបំណងកាត់បន្ថយការចំណាយ និងបង្កើនប្រាក់ចំណូលទៅឲ្យប្រជាពលរដ្ឋ ក៏ដូចជាដើម្បីអាជីវកម្មថៃជាដើម ។

ទន្ទឹមនោះ រយៈពេល ៣ ខែកន្លងមកនេះ រដ្ឋាភិបាលថៃដែលដឹកនាំដោយអតីតឧកញ៉ាអចលនទ្រព្យរូបនេះក៏សម្រេចបាននូវសមិទ្ធផលមួយចំនួនផងដែរ ហើយក៏បន្តអនុវត្តគោលនយោបាយដែលមិនទាន់ជោគជ័យនៅឡើយសម្រាប់ឆ្នាំ ២០២៤ ក៏ដូចជាពេញមួយអាណត្តិ ៥ ឆ្នាំ ផងដែរ ហើយនេះគឺជាគោលនយោបាយដែលរដ្ឋាភិបាលថ្មីរបស់ថៃអនុវត្តរួចហើយក្នុងរយៈពេល ៩០ ថ្ងៃដំបូង៖
• បញ្ចុះតម្លៃអគ្គិសនីមកត្រឹម ៣.៩៩ បាត (០.១១ ដុល្លារ) ក្នុងមួយគីឡូវ៉ាត់សម្រាប់រយៈពេល ៣ ខែរហូតដល់ចុងខែធ្នូ, កាត់បន្ថយតម្លៃប្រេងម៉ាស៊ូត ២.៥០ បាត (០.០៧ ដុល្លារ) ក្នុងមួយលីត្រ, បន្ថយតម្លៃហ្គាស LPG តម្លៃ ៤២៣ បាត (១២.១០ ដុល្លារ) ក្នុងមួយធុង ១៥ គីឡូក្រាម និងកាត់បន្ថយថ្លៃរថភ្លើងចំនួន ២ ខ្សែមកត្រឹម ២០ បាត (០.៥០ ដុល្លារ) ក្នុងមួយជើង ។
• ឧបត្ថម្ភធនចំនួន ១,០០០ បាត (០.២៨ ដុល្លារ) សម្រាប់គ្រួសារធ្វើស្រែចម្ការចំនួន ៤.៦ លាននាក់ ដើម្បីរ៉ាប់រងការចំណាយលើការប្រមូលផលរបស់ពួកគេ និងការលើកទឹកចិត្តដល់កសិករដាំអំពៅដែលមិនដុតបំផ្លាញកាកសំណល់ក្រោយប្រមូលផលចំនួន ១២០ បាត (៣.៤៣ ដុល្លារ) ក្នុងមួយតោន ដើម្បីកាត់បន្ថយបញ្ហាខ្យល់ពុល PM2.5 ។
• ការផ្អាកសងបំណុលសម្រាប់កសិករដែលមានបំណុលមិនលើសពី ៣០០,០០០ បាត (ជិត ៨,៦០០ ដុល្លារ) ។
• កម្មវិធីដើម្បីដោះស្រាយបំណុលក្រៅផ្លូវការ ដោយអញ្ជើញកូនបំណុលឲ្យដាក់ពាក្យសុំជំនួយ ។
• គម្រោងថែទាំសុខភាពជាសកលសម្រាប់ប្រជាជនថៃទាំងអស់ ដោយគ្រាន់តែប្រើអត្តសញ្ញាណប័ណ្ណ ខណៈគម្រោងនេះត្រូវបានដាក់ឲ្យដំណើរការនៅក្នុងខេត្ត Phetchaburi, ខេត្ត Roi-et, ខេត្ត Phrae និងខេត្ត Narathiwat រួចទៅហើយ ប៉ុន្តស្ថិតក្នុងគម្រោងសាកល្បងនៅឡើយ ។
• ការលើកលែងទិដ្ឋាការសម្រាប់អ្នកទេសចរមកពីប្រទេសចិន កាហ្សាក់ស្ថាន ឥណ្ឌា តៃវ៉ាន់ និងរុស្ស៊ី ។
• ប្រាក់បៀវត្សរ៍មន្ត្រីរាជការដែលទើបជ្រើសរើសថ្មីបានកើនឡើងដល់ ១៨,០០០ បាត (៥១៥ ដុល្លារ) ក្នុងរយៈពេល ២ ឆ្នាំ និងការកែសម្រួលមូលដ្ឋានប្រាក់បៀវត្សរ៍សម្រាប់មន្ត្រីផ្សេងទៀតផងដែរ ។
• ការបន្ថែមម៉ោងបើកហាងស្រា បារ និងក្លិបកម្សាន្តនៅក្នុងទីក្រុងបាងកក, Phuket, Chiang Mai, Chon Buri និង Koh Samui ក្នុងខេត្ត Surat Thani រហូតដល់ម៉ោង ៤ ព្រឹក ដើម្បីបង្កើនប្រាក់ចំណូល និងទេសចរណ៍ ។
• ការផ្សព្វផ្សាយទេសចរណ៍សម្រាប់ទីក្រុងបន្ទាប់បន្សំ និងការបើកដំណើរការអាកាសយានដ្ឋានឈៀងម៉ៃរយៈពេល ២៤ ម៉ោង ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ។

ទោះយ៉ាងណា ក៏នៅមានគោលនយោបាយមួយចំនួនផងដែរដែលរដ្ឋាភិបាលថ្មីរបស់ថៃមិនទាន់អាចសម្រេចបាននៅឡើយ ក្នុងនោះរួមមានទាំងគ្រោងការណ៍កញ្ចប់លុយឌីជីថល ១០,០០០ បាត (២៨៦ ដុល្លារ) ដែលសន្យាផ្ដល់ជូនប្រជាជនថៃគ្រប់រូបមានអាយុចាប់ពី ១៦ ឆ្នាំឡើងទៅ ខណៈផែនការនេះអាចនឹងអនុវត្តនៅពាក់កណ្ដាលឆ្នាំក្រោយឯណោះ ។
គួរបញ្ជាក់ថា លោក សេដ្ឋា ថាវីស៊ីន ដែលបច្ចុប្បន្នក៏ជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុដែរនោះ ត្រូវបានសមាជិករដ្ឋសភា និងព្រឹទ្ធសភាសម្រេចបោះឆ្នោតគាំទ្រឲ្យឡើងធ្វើជានាយករដ្ឋមន្ត្រីទី ៣០ របស់ប្រទេសថៃជាផ្លូវការកាលពីថ្ងៃទី២២ ខែសីហា ក្រោយមានភាពជាប់គាំងផ្នែកនយោបាយក្នុងការបង្កើតរដ្ឋាភិបាលថ្មីអស់រយៈពេល ៣ ខែ ចាប់តាំងពីការបោះឆ្នោតថ្ងៃទី១៤ ខែឧសភា ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Thai PBS
ចុចអាន ៖ នាយករដ្ឋមន្ត្រី ថៃ បង្ហាញរបៀបវារៈ សម្រាប់កិច្ចពិភាក្សាជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


