ព័ត៌មានអន្ដរជាតិ
បេក្ខជន១៦រូប ដាក់ពាក្យឈរឈ្មោះបោះឆ្នោត ប្រជែងតំណែងប្រធានាធិបតីរុស្ស៊ី
គណៈកម្មាធិការរៀបចំការបោះឆ្នោតរុស្ស៊ី (CEC) បានប្រកាសកាលពីថ្ងៃពុធទី២០ខែធ្នូថា ខ្លួនបានទទួលពាក្យពីបេក្ខជនចំនួន១៦រូប សម្រាប់ការឈរឈ្មោះបោះឆ្នោតប្រធានាធិបតី នៅខែមីនាឆ្នាំ២០២៤។

CEC បានប្រកាសពីនីតិវិធីរៀបចំការបោះឆ្នោតប្រធានាធិបតីនៅខែមីនាឆ្នាំ២០២៤ ដោយបញ្ជាក់ថា គណៈកម្មាធិការនឹងបង្កើតការិយាល័យបោះឆ្នោតនៅក្នុងខេត្តចំនួន៤ដែលកាត់យកពីអ៊ុយក្រែនដូចជា Donetsk, Lugansk, Zaporizhzhia និង Kherson។
ម្នាក់ក្នុងចំណោមបេក្ខជនទាំង១៦រូប គឺជាអតីតអ្នកកាសែតទូរទស្សន៍រុស្ស៊ីលោកស្រី Yekaterina Duntsova អាយុ៤០។ កាលពីខែមុន លោកស្រីបានអំពាវនាវឲ្យបញ្ចប់ជម្លោះក្នុងប្រទេសអ៊ុយក្រែន និងដោះលែងសកម្មជននានា រួមទាំងមេដឹកនាំប្រឆាំងរុស្ស៊ីលោក Alexei Navalny ផងដែរ។

លោកស្រី Duntsova គឺជាបេក្ខជនឯករាជ្យ ដូចនេះហើយទើប CEC តម្រូវឲ្យប្រមូលហត្ថលេខាឲ្យបាន៣០០០០០នៅទូទាំងប្រទេសរុស្ស៊ី ដើម្បីគាំទ្របេក្ខភាពរបស់លោកស្រីមុនថ្ងៃទី៣១ខែមករា ផ្ទុយពីបេក្ខជនប្រធានាធិបតីដែលគាំទ្រដោយគណបក្សនយោបាយរុស្ស៊ី ដែលតម្រូវឲ្យប្រមូលហត្ថលេខាគាំទ្រ ត្រឹម១០០០០០ប៉ុណ្ណោះ។
ដោយឡែក កាលពីថ្ងៃទី១៩ខែធ្នូ គណបក្សប្រជាធិបតេយ្យសេរីរុស្ស៊ី (LDPR) បានជ្រើសតាំងមេដឹកនាំឈ្មោះ Leonid Slutsky អាយុ៥៥ឆ្នាំ ធ្វើជាបេក្ខជនឈរឈ្មោះប្រជែងតំណែងប្រធានាធិបតី។ លោក Slutsky បញ្ជាក់ថា ច្បាស់ណាស់ វត្តមានរបស់លោក នឹងក្លាយជាឧបសគ្គដ៏ធំចំពោះលោក វ្ល៉ាឌីមៀរ ពូទីន។
យោងតាមច្បាប់បោះឆ្នោតរុស្ស៊ី បេក្ខជនប្រធានាធិបតីដែលឈរឈ្មោះសម្រាប់ការបោះឆ្នោតនៅខែមីនាឆ្នាំក្រោយ គឺត្រូវដាក់ពាក្យសុំចុះឈ្មោះឲ្យបានមុនថ្ងៃទី២៧ខែធ្នូ ហើយបន្ទាប់មកត្រូវប្រមូលហត្ថលេខាគាំទ្រឲ្យបានគ្រប់គ្រាន់តាមបទប្បញ្ញត្តិ ដើម្បីសិទ្ធិបញ្ចូលឈ្មោះទៅក្នុងបញ្ជីបោះឆ្នោត។

ការបោះឆ្នោតប្រធានាធិបតីរុស្ស៊ីគ្រោងប្រព្រឹត្តទៅនៅថ្ងៃទី ១៥ដល់១៧ ខែមីនាឆ្នាំក្រោយ ខណៈអ្នកឈ្នះនឹង ត្រូវស្បថចូលកាន់តំណែងនៅខែឧសភាឆ្នាំ ២០២៤។
លោកប្រធានាធិបតី ពូទីន អាយុ៧១ឆ្នាំ បានប្រកាសថាលោកនឹងឈរឈ្មោះជាប្រធានាធិបតីជាបេក្ខជនឯករាជ្យ ហើយប្រសិនបើលោកឈ្នះឆ្នោតមែន ប្រធានាធិបតីរូបនេះ នឹងបន្តកាន់អំណាចរហូតដល់ឆ្នាំ២០៣០ ហើយនៅតែអាចឈរឈ្មោះសម្រាប់ការបោះឆ្នោតអាណត្តិបន្ទាប់៦ឆ្នាំទៀត៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ VN Express
ចុចអាន៖ លោក ពូទីន ចាត់វិធានការឆ្លើយតបទៅ ហ្វាំងឡង់ ចំពោះការចូលអង្គការណាតូ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


