Connect with us

ព័ត៌មានអន្ដរជាតិ

សហរដ្ឋអាមេរិកដាក់ទណ្ឌកម្មមន្ត្រីយោធាមីយ៉ាន់ម៉ា ១០ រូបពីបទធ្វើរដ្ឋប្រហារ

បានផុស

នៅ

សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មដល់មន្ត្រីយោធាមីយ៉ាន់ម៉ាចំនួន ១០ រូបកាលពីថ្ងៃព្រហស្បតិ៍ចំពោះតួនាទីរបស់ពួកគេក្នុងការផ្តួលរំលំរដ្ឋាភិបាលស៊ីវិលរបស់ប្រទេសអាគ្នេយ៍មួយនេះ ។

ក្នុងចំណោមអ្នកដែលត្រូវបានដាក់ទណ្ឌកម្មមានអគ្គមេបញ្ជាការ Min Aung Hlaing និងអនុសេនីរបស់គាត់គឺលោក Soe Win ។ អ្នកទាំងពីរក៏ធ្លាប់ត្រូវបានដាក់ទណ្ឌកម្មនៅក្នុងឆ្នាំ ២០១៩ ចំពោះការរំលោភសិទ្ធិមនុស្សទាក់ទងនឹងការបង្ក្រាបដោយអំពើហិង្សារបស់យោធាទៅលើជនភៀសខ្លួនរ៉ូហ៊ីងយ៉ាដែលជាជនជាតិភាគតិចមូស្លីមរបស់ប្រទេស ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លើសពីនេះទៅទៀតលោក Myint Swe អតីតមន្រ្តីយោធាដែលបច្ចុប្បន្នជាអនុប្រធានាធិបតីទី ១ របស់មីយ៉ាន់ម៉ា និងឧត្តមសេនីយទោ ៣ រូបទៀតត្រូវបានបញ្ចូលទៅក្នុងបញ្ជីខ្មៅសហរដ្ឋអាមេរិក ។

ទន្ទឹមនោះក្រុមហ៊ុនចំនួន ៣ ដែលជាប់ទាក់ទងទៅនឹងយោធារបស់ប្រទេសមីយ៉ាន់ម៉ាដូចជា ក្រុមហ៊ុនសហគ្រាស Myanmar Ruby Enterprise ក្រុមហ៊ុន Myanmar Imperial Jade Co.,LTD និងក្រុមហ៊ុនត្បូង និងគ្រឿងអលង្ការ Cancri Co., LTD ក៏ត្រូវបានដាក់ទណ្ឌកម្មផងដែរ ។

សេតវិមានបាននិយាយថា ការដាក់ទណ្ឌកម្មនេះគឺអំពាវនាវដល់កងទ័ព Tatmadaw ដែលយោធារបស់ប្រទេសមីយ៉ាន់ម៉ាត្រូវបានគេស្គាល់ជាផ្លូវការឲ្យប្រគល់អំណាចដល់មេដឹកនាំដែលបានជាប់ឆ្នោត បញ្ចប់ការដាក់ប្រទេសក្នុងស្ថានភាពអាសន្ន និងដោះលែងអ្នកដែលត្រូវបានចាប់ឃុំខ្លួន ។

សេតវិមានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “លទ្ធផលនៃការបោះឆ្នោតនៅភូមានៅថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ ២០២១ ត្រូវតែគោរព ហើយសភាគួរតែត្រូវបានកោះប្រជុំ” ។

សេតវិមានបន្ថែមថា “សហរដ្ឋអាមេរិកនឹងបន្តធ្វើការជាមួយសម្ព័ន្ធមិត្ត ដៃគូ និងអង្គការអន្តរជាតិរបស់យើង នៅពេលដែលយើងថ្កោលទោសចំពោះសកម្មភាពរបស់យោធាភូមា និងអំពាវនាវឲ្យមានការស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញជាបន្ទាន់” ។

បន្ថែមលើការដាក់ទណ្ឌកម្ម សហរដ្ឋអាមេរិកកំពុងដាក់ការត្រួតពិនិត្យការនាំចេញលើទំនិញរសើបទៅក្រសួងការពារជាតិមីយ៉ាន់ម៉ា ក្រសួងមហាផ្ទៃ កងកម្លាំងប្រដាប់អាវុធ និងសេវាកម្មសន្តិសុខ ។

បន្ថែមពីនេះថវិការដ្ឋាភិបាលរបស់មីយ៉ាន់ម៉ាប្រហែលជា ១ ពាន់លានដុល្លារស្ថិតនៅក្រោមយុត្តាធិការរបស់សហរដ្ឋអាមេរិកក៏ត្រូវបានបង្កកផងដែរ ។

សកម្មភាពនេះធ្វើឡើង បន្ទាប់ពីយោធាមីយ៉ាន់ម៉ាបានចាប់ឃុំខ្លួនសមាជិកជាន់ខ្ពស់ជាច្រើននាក់របស់គណបក្សលោកស្រី អ៊ុងសាន ស៊ូជី ក៏ដូចជាក្នុងរលកថ្មីនៃការចាប់ខ្លួនឥស្សរជនជាន់ខ្ពស់កាលពីល្ងាចថ្ងៃពុធ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Anadolu

ចុចអាន ៖ វីដេអូស្តែងៗ ថតជាប់បាតុករមីយ៉ាន់ម៉ា ត្រូវប៉ូលិសបាញ់គ្រាប់ពិតចំក្បាល

ចុចអាន ៖ គណៈកម្មាធិការតំណាងសភាមីយ៉ាន់ម៉ាចាត់វិធានការប្រឆាំងប៉ូលិសបាញ់គ្រាប់ពិតចំក្បាលបាតុករ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៤ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម