ព័ត៌មានអន្ដរជាតិ
សង្គ្រាមចូលឆ្នាំទី២ លោក Zelenskiy ថា អ៊ុយក្រែនកាន់តែខ្លាំងជាងមុន
លោកប្រធានាធិបតី Volodymyr Zelenskiy បានអះអាងពីប្រទេសអ៊ុយក្រែនរបស់ខ្លួនកាន់តែខ្លាំងជាងមុនដើម្បីបោះជំហានឆ្ពោះទៅឆ្នាំទី២នៃសង្គ្រាមជាមួយប្រទេសរុស្ស៊ី។
ក្នុងវីដេអូរយៈពេល២០នាទីនៃការថ្លែងសុន្ទរកថាដើម្បីអបអរសាទរឆ្នាំ២០២៤នាព្រឹកថ្ងៃចន្ទ ទី១ ខែមករា ស្ទើរតែមិនបានលើកឡើងពាក់ព័ន្ធផ្ទាល់ទៅនឹងស្ថានភាពជួរមុខដែលមានចម្ងាយប្រមាណ១ពាន់គីឡូម៉ែត្រ ឬក៏ជោគជ័យមានកម្រិតពីការវាយប្រហារដែលបានចាប់ផ្តើមកាពីខែមិថុនា។

មិនត្រឹមតែប៉ុណ្ណោះលោកប្រធានាធិបតីមិនបានលើកឡើងពីការលំបាកផ្នែកនយោបាយ និងការទូតក្នុងការធានាបន្តប្រតិបត្តិការយោធា ក៏ដូចជាជំនួយពីសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបឡើយ។
លោក Zelenskiy បាននិយាយថា សង្គ្រាមបានបង្រៀនប្រជាជនអ៊ុយក្រែនឲ្យក្រោកឈរតស៊ូពីការវាយប្រហាររបស់រុស្ស៊ី និងសម្របខ្លួនទៅក្នុងស្ថានភាពលំបាក រួមទាំងការដាច់ភ្លើង ប្រតិបត្តិការឧស្សាហ៍កម្ម និងការគំរាមកំហែងក្នុងការដឹកជញ្ជូនទំនិញតាមផ្លូវទឹក។
«លទ្ធផលធំនៃឆ្នាំកន្លងទៅ ជោគជ័យចម្បងរបស់យើងគឺ អ៊ុយក្រែនកាន់តែរឹងមាំ។ ប្រជាជនអ៊ុយក្រែនកាន់តែរឹងមាំខ្លាំងឡើង»។ លោក Zelenskiy មានប្រសាសន៍ក្នុងវីដេអូសុន្ទរកថាដែលមានរំលេចរូបភាពពីទីក្រុងស្ថិតក្រោមការវាយប្រហារ ក៏ដូចជាជំនួបជាមួយមេដឹកនាំនៃសម្ព័ន្ធមិត្តអឺរ៉ុប។
លោកបន្តថា ៖«នៅពេល ការចាប់ផ្តើមឆ្នាំ២០២៣ យើងបានឆ្លងកាត់ដោយគ្មានការបំភ្លើស។ ក្នុងរដូវរងាគឺជាពេលវេលាលំបាកបំផុតក្នុងប្រវត្តិសាស្ត្ររបស់ពួកយើង។ នៅពេលយើងបញ្ជាក់ថា ពលរដ្ឋអ៊ុយក្រែនរឹងមាំជាងត្រជាក់ និងភាពងងិត។ ខ្លាំងជាងការដាច់ភ្លើង និងខ្លាំងជាងការគំរាមកំហែងដាច់ភ្លើង។ ពលរដ្ឋអ៊ុយក្រែនខ្លាំងជាងការបិទផ្លូវ ខ្លាំងជាងវេតូ ការមិនជឿជាក់ ឬការសង្ស័យ»៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ theguardian
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


