Connect with us

ព័ត៌មានអន្ដរជាតិ

បុរសឯកោបំផុតលើលោក រស់នៅក្នុងទីក្រុងខ្មោចធ្លាប់លិចលង់អស់រយៈពេល ២៥ឆ្នាំនៅ អាហ្សង់ទីន

បានផុស

នៅ

លោកតា Pablo Novak មានវ័យ ៩៣ឆ្នាំ ត្រូវបានគេស្គាល់ថាជាបុរសឯកោបំផុតនៅលើពិភពលោក។ ក្រោយ​ពី​ត្រឡប់​មក​រស់​នៅទីក្រុង​ខ្មោច Epeguen អាហ្សង់ទីន អស់រយៈពេលជិត ២៥ឆ្នាំ គ្មាននរណាម្នាក់រស់នៅទីនេះចាប់តាំងពីវាបានលិចនៅក្នុងទឹកជំនន់ជិត ៤០ ឆ្នាំមុន។ នេះបើយោងតាមការចុះផ្សាយ vtc.vn។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងនៅក្នុងបទសម្ភាសន៍កាលពីឆ្នាំ ២០១៥ លោក Pablo បាននិយាយថា ប្រពន្ធ​គាត់​មិន​បាន​ត្រឡប់​ទៅ​ទីក្រុង​ជាមួយ​គ្នា​ទេ ហើយ​នាង​និង​កូន​ក៏​រស់​នៅ​ក្នុង​ក្រុង​ក្បែរ​នោះ។ ផ្ទះរបស់គាត់តូច និងមានធូលី កៅអីច្រេះ កាសែតចាស់ ហើយ​ក៏​មិន​មាន​អគ្គិសនីផងដែរ។ គាត់ធ្លាប់នៅម្នាក់ឯង ដើរលេងជាមួយឆ្កែរបស់គាត់រាល់ថ្ងៃ​​​​ រហូតដល់ស៊ាំនឹងការនៅម្នាក់ឯងបែបនេះទៅហើយ។

បុរសចំណាស់ឯកាបំផុតរូបនេះបាននិយាយថា “ខ្ញុំបានមកទីនេះដើម្បីនៅជាមួយហ្វូងគោក្របីរបស់ខ្ញុំ ហើយខ្ញុំមិនដែលចេញទៅក្រៅទៀតទេ។ នៅអាយុរបស់ខ្ញុំ ខ្ញុំគ្រាន់តែរីករាយនឹងជីវិតដោយការដើរកាត់ទីក្រុង Epecuen ដោយសង្ឃឹមថានរណាម្នាក់នឹងសួរខ្ញុំអ្វីមួយ”។

នាឆ្នាំ ១៩៨០ ទីក្រុង Epecuen ស្ថិតនៅចម្ងាយ ៣០០ ម៉ាយ(៤៩២គីឡូម៉ែត្រ) ភាគនិរតីនៃរដ្ឋធានី Buenos Aires របស់ប្រទេសអាហ្សង់ទីន វាមានប្រជាជនសរុប ២,០០០ នាក់ និងរមណីយដ្ឋានមាត់បឹងដ៏ពេញនិយមមួយ។ វាទាក់ទាញអ្នកទេសចរ ២០,០០០ នាក់ក្នុងមួយឆ្នាំ ដែលមករីករាយនឹងទឹកពណ៌ខៀវថ្លា ហើយមនុស្សមួយចំនួនជឿថាមានអំណាចព្យាបាល ជួយប្រឆាំងនឹងជំងឺផ្សេងៗ។

លើសពីនេះទៀតសោត ទីក្រុង Epecuen មានស្ថានីយ៍រថភ្លើងដែលត្រូវបានសាងសង់ក្នុងឆ្នាំ ១៩៧២ និងមានអាជីវកម្មប្រហែល២៨០ រួមទាំងសណ្ឋាគារ សារមន្ទីរ និងទីលានប្រណាំងសម្រាប់មនុស្សរស់នៅទីនោះ។

ទោះយ៉ាងណាក៏ដោយ ​គ្រោះ​មហន្តរាយ​ដ៏អាក្រក់មួយបាន​កើត​ឡើង​នៅ​ខែ​វិច្ឆិកា ឆ្នាំ ១៩៨៥ ភ្លៀង​ធ្លាក់​ខ្លាំង​បាន​ធ្វើ​ឲ្យ​ទំនប់​នេះទឹក​ផ្ទុះបាក់ស្រុត អូសបន្លាយអស់រយៈពេលពីរសប្តាហ៍ កម្ពស់​ទឹក​ក្នុង​ទីក្រុង​បាន​កើន​ឡើង​រហូត​ដល់​លិចលង់កាន់តែខ្លាំងឡើងៗ។ ប៉ុន្មានឆ្នាំមកនេះ កម្រិតទឹកបានកើនឡើងដល់កំពូល ១០ម៉ែត្រក្នុងឆ្នាំ ១៩៩៣។ បន្ទាប់មក កម្ពស់ទឹកបានកើនឡើងម្តងទៀតក្នុងឆ្នាំ ២០០៩ ។

យ៉ាងណាមិញ ក្រោយពេលដែលអ្នក​ភូមិ​ភាគ​ច្រើន​បាន​ធ្វើ​ចំណាក​ស្រុក ហើយលែងវិល​ត្រឡប់​ទៅ​ទីក្រុង​វិញ​​ ទើបលោកតា Pablo សម្រេចចិត្តវិលមកកាន់ស្រុកកំណើតកាលពី ២៥ឆ្នាំមុន គាត់បានប្រើជីវិតរស់នៅក្នុងផ្ទះដែលគេបោះបង់ចោល និងសួនច្បារដែលស្ងាត់ជ្រងំ។ វាគឺជាអ្នករស់នៅតែមួយគត់នៃទីក្រុងក្នុងជីវិតវ័យចំណាស់របស់គាត់៕

អត្ថបទ៖​ សាង​ ស្រីល័ក្ខ

ចុចអាន៖ជារឿងចម្លែក បុរសតៃវ៉ាន់ម្នាក់​រមាស់​ត្រចៀករាប់ឆ្នាំ ដោយសារតែផ្សិតដុះពីខាងក្នុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម