ព័ត៌មានអន្ដរជាតិ
លោក Medvedev៖ សាកបាញ់ទីតាំងមីស៊ីលរបស់រុស្ស៊ីមើល នុយក្លេអ៊ែរនឹងហោះទៅអ៊ុយក្រែនភ្លាម!
ឆ្លើយតបទៅនឹងការដែលគេអំពាវនាវឲ្យអ៊ុយក្រែនវាយប្រហារលើទីតាំងបាញ់មីស៊ីលរបស់រុស្ស៊ី, អតីតប្រធានាធិបតីរុស្ស៊ីនិងបច្ចុប្បន្នជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខជាតិ លោក Dmitry Medvedev បានគំរាមថា “សាកបាញ់មើល! នុយក្លេអ៊ែរនឹងហោះទៅអ៊ុយក្រែនភ្លាម មិនខាន”។ នេះបើតាមការចុះផ្សាយរបស់ RT កាលពីថ្ងៃព្រហស្បតិ៍ទី១១ខែមករា។

ក្នុងសារលើឆានែលតេឡេក្រាម លោក Medvedev សរសេរថា “មានអ្នកឈ្លក់វង្វេងនឹងសង្គ្រាមនៅអ៊ុយក្រែន បានឲ្យយោបល់ថា វិធីសាស្រ្តប្រយុទ្ធជាមួយរុស្ស៊ី គឺត្រូវប្រើមីស៊ីលរយៈចម្ងាយឆ្ងាយដែលផ្តល់ដោយលោកខាងលិច យកទៅកម្ទេចទីតាំងបាញ់បង្ហោះមីស៊ីលរបស់ទីក្រុងមូស្គូតែម្តង។ សាកធ្វើអ៊ីចឹងមើល! ផលវិបាកតែមួយគត់គឺ នឹងបង្កឲ្យមានការឆ្លើយតបដោយអាវុធនុយក្លេអ៊ែរ ជាក់ជាមិនខាន”។
លោកបន្តថា “នេះមិនមែនជាសិទ្ធិការពារខ្លួនទេ ប៉ុន្តែជាមូលដ្ឋានផ្ទាល់និងជាក់ស្តែង សម្រាប់យើងក្នុងការប្រើប្រាស់អាវុធនុយក្លេអ៊ែររបស់ខ្លួន ប្រឆាំងនឹងរដ្ឋបែបនេះ។ គោលការណ៍យោធារបស់រុស្ស៊ី អនុញ្ញាតឲ្យខ្លួនបាញ់នុយក្លេអ៊ែរយុទ្ធសាស្ត្រ ទៅលើប្រទេសណា ដែលដាក់ភាពជារដ្ឋរបស់រុស្ស៊ីស្ថិតក្នុងហានិភ័យ សូម្បីតែតាមរយៈការប្រើប្រាស់អាវុធធម្មតាក៏ដោយ”។
ការគំរាមរបស់លោក Medvedev កើតឡើង បន្ទាប់ពីអ្នកនាំពាក្យកងទ័ពអាកាសអ៊ុយក្រែន លោក Yury Ignat ថ្លែងតាមទូរទស្សន៍ជាតិថា ទីក្រុងកៀវ គ្មានលទ្ធភាពបាញ់ទម្លាក់មីស៊ីល S-300 រាប់ពាន់ដែលរក្សាទុកនៅក្នុងឃ្លាំងរបស់រុស្ស៊ី ហើយត្រូវយកមកបាញ់លើអ៊ុយក្រែនបានទេ។ លោកផ្តល់យោបល់ថា “វិធីសាស្ត្រល្អបំផុត ដើម្បីទប់ស្កាត់ការវាយប្រហារបែបនេះ គឺត្រូវបំផ្លាញជើងទម្របាញ់មីស៊ីលដែលមានទីតាំងនៅលើទឹកដីរុស្ស៊ី ហើយដើម្បីសម្រេចកិច្ចការនេះ ទីក្រុងកៀវ ត្រូវប្រើអាវុធទំនើប ដែលមានសមត្ថភាពបាញ់ចំគោលដៅជាក់លាក់”។

នេះមិនមែនជាលើកទី១ទេ ដែលលោក Medvedev គំរាមបាញ់អាវុធនុយក្លេអ៊ែរ។ ជាច្រើនលើកច្រើនសាមកហើយ លោកតែងតែព្រមានបែបនេះ ហើយមិនមែនគំរាមបាញ់ត្រឹមអ៊ុយក្រែនទេ ពោលគឺដល់ថ្នាក់គំរាមបាញ់ទៅប្រទេសលោកខាងលិចទៀតផង។
សូមបញ្ជាក់ជាថ្មីថា នៅថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០២២ រុស្ស៊ី បានបើកប្រតិបត្តិការយោធាពិសេសក្នុងប្រទេសអ៊ុយក្រែន ក្នុងគោលបំណងរំដោះតំបន់ Donbass ព្រោះថាបើយោងតាមភាគីរុស្ស៊ី, នៅទីនោះប្រជាជននៃសាធារណរដ្ឋ Donetsk និង Lugansk បានរស់នៅក្រោមគ្រាប់ផ្លោងរបស់កងកម្លាំងទីក្រុងកៀវ សឹងរាល់ថ្ងៃ។ មិនត្រឹមប៉ុណ្ណឹង ទីក្រុងមូស្គូថែមទាំងអះអាងដែរថា ខ្លួនចង់លុបបំបាត់មនោគមវិជ្ជាណាស៊ី ក៏ដូចជាភាពគ្មានយោធារបស់អ៊ុយក្រែន ទៀតផង៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ក្រោយលោក Zelensky ថា សង្រ្គាមវិលត្រលប់ទៅរុស្ស៊ីវិញ ស្រាប់តែលោក Medvedev គំរាមបាញ់នុយក្លេអ៊ែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


