ព័ត៌មានអន្ដរជាតិ
ថៃចាប់បានមេក្លោង និងបក្ខពួកគ្រឿងញៀនជនជាតិកូរ៉េខាងត្បូងមួយក្រុម នៅបាងកក
ប៉ូលិសអន្តោប្រវេសន៍ថៃ បានប្រកាសចាប់បានមេក្លោងគ្រឿងញៀនជនជាតិកូរ៉េខាងត្បូងមួយរូប រហស្សនាមលោកលី (Mr. Lee) នៅខុនដូមួយកន្លែងក្នុងសង្កាត់ Watthana រាជធានីបាងកក កាលពីថ្ងៃព្រហស្បត៍ ទី១១ ខែមករា ឆ្នាំ២០២៤ ។

ប៉ូលិសថៃបានឃាត់ខ្លួនជនជាតិកូរ៉េវ័យ២៩ឆ្នាំខាងលើ រួមទាំងរឹបអូសបាននូវគ្រឿងញៀនប្រភេទកេតាមីន (Ketamine) ចំនួន ៣.៦៧ ក្រាម ហើយប៉ូលិសក៏បាននាំខ្លួនជនសង្ស័យរូបនេះទៅធ្វើតេស្តពិនិត្យទឹកនោមផងដែរ ជាលទ្ធផលឃើញមានសារធាតុញៀននៅក្នុងខ្លួន ។
ក្រោយលទ្ធផលពិនិត្យរកឃើញថាប្រើប្រាស់សារធាតុញៀនមេតំហ្វេតាមីន (Methamphetamine) រួចហើយ លោក លី ត្រូវបាននាំខ្លួនដើម្បីសាងសុំណុំរឿងតាមនីតិវិធី ដោយក្នុងនោះមានទាំងបទល្មើសស្នាក់នៅប្រទេសថៃដោយមានវីសាហួសសុពលភាពទៀតផង ។
ចំណែកដំណើរការស៊ើបព័ត៌មានពាក់ព័ន្ធលោក លី វិញបានឲ្យដឹងបន្ថែមថា លោកបានចូលទឹកដីថៃកាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២ កន្លងទៅ ហើយលោកគឺជាមេក្លោងក្រុមជួញដូរគ្រឿងញៀនដែលមានគ្នាសរុបប្រមាណ ២៧ នាក់ ដែលមានរហស្សនាមថា “Ekamai Gang” ក្នុងនោះអ្នកចែកចាយ ៣ នាក់ រួមទាំងអ្នកប្រើប្រាស់មួយចំនួនផង ។

ប្រភពព័ត៌មានថៃ Khaosod បានឲ្យដឹងដែរថា ក្នុងប្រតិបត្តិការបង្រ្កាបខាងលើ សមត្ថកិច្ចកូរ៉េខាងត្បូងបានចូលរួមសហការជាមួយប៉ូលិសថៃ ក្នុងក្របខណ្ឌប៉ូលិសអន្តរជាតិ (INTERPOL) បង្រ្កាបក្រុមគ្រឿងញៀនខាងលើនេះ ។ ក្រោយប្រតិបត្តិការក្នុងរាជធានីបាងកកបានជោគជ័យ អាជ្ញាធរមានសមត្ថកិច្ចកូរ៉េខាងត្បូង បានសូមធ្វើបត្យាប័ននាំខ្លួនលោក លី ដើម្បីកាត់ទោសតាមនីតិវិធីច្បាប់កូរ៉េខាងត្បូងពាក់ព័ន្ធនឹងករណីគ្រឿងញៀននេះផងដែរ ៕
អត្ថបទដោយ៖ មាន រតនា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


