ព័ត៌មានអន្ដរជាតិ
ជប៉ុន រងគ្រោះដោយការរញ្ជួយដីដ៏ខ្លាំងក្លា
ការរញ្ជួយដីដ៏ខ្លាំងមួយបានវាយប្រហារឆ្នេរសមុទ្រហ្វូគូស៊ីម៉ារបស់ប្រទេសជប៉ុន កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ ពោលគឺប៉ុន្មានសប្តាហ៍មុនខួប១០ឆ្នាំនៃរលកយក្សស៊ូណាមិឆ្នាំ២០១១។

ការរញ្ជួយដីកម្រិត៧.៣រ៉ិចទ័របានញ័រខ្លាំងដល់ទីក្រុង តូក្យូ ឯណោះប៉ុន្តែមិនមានការចេញ ការព្រមានអំពីរលកយក្សស៊ូណាមិឡើយ។
ការរញ្ជួយដីកាលពីថ្ងៃសៅរ៍បានវាយប្រហារនៅម៉ោង២៣និង០៨នាទី (ម៉ោងក្នុងស្រុក) ជាមួយជម្រៅ៦០គីឡូម៉ែត្រ ក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ក្បែរឆ្នេរសមុទ្រភាគខាងកើតរបស់ជប៉ុន។

ក្រុមមន្រ្តីនិយាយថា មានរបាយការណ៍អំពីមនុស្សរងរបួសប្រមាណ៥០នាក់ ហើយផ្ទះជិតមួយលានខ្នងត្រូវកាត់ផ្តាច់អគ្គិសនី។
ការរញ្ជួយនេះបានកើតឡើងនៅជិតចំណុចកណ្តាលនៃការរញ្ជួយឆ្នាំ២០១១ ដែលបង្កឲ្យមានរលកយក្សស៊ូណាមិនិងបានសម្លាប់មនុស្សជាង១៨,០០០នាក់។

រលកយក្សស៊ូណាមិបានបង្កគ្រោះថ្នាក់នុយក្លេអ៊ែរនៅឯរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima Daiichi។ វាជាគ្រោះថ្នាក់នុយក្លេអ៊ែរធ្ងន់ធ្ងរបំផុតនៅលើពិភពលោកចាប់តាំងពីគ្រោះមហន្តរាយ Chernobyl កាលពីឆ្នាំ១៩៨៦។
ទីភ្នាក់ងារឧតុនិយមជប៉ុន (JMA) បាននិយាយថា ការរញ្ជួយដីកាលពីថ្ងៃសៅរ៍ត្រូវបានគេជឿថា ជាការរញ្ជួយខ្លាំងទាក់ទងនឹងការរញ្ជួយឆ្នាំ២០១១។ ការរញ្ជួយ បន្ទាប់ពីការរញ្ជួយដីដ៏ធំមួយអាចបន្តក្នុងអំឡុងពេលជាច្រើនឆ្នាំ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ BBC

-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី