ព័ត៌មានអន្ដរជាតិ
កងទ័ពមីយ៉ាន់ម៉ា ដាក់ទោសពលរដ្ឋណាដែលមិនរាយការណ៍អ្នកមកផ្ទះខ្លួនពេលយប់ទៅអាជ្ញាធរ
កងទ័ពមីយ៉ាន់ម៉ាបានយកមកប្រើវិញនូវច្បាប់មួយ ដែលតម្រូវឲ្យប្រជាជនរាយការណ៍ពីអ្នកដែលទៅផ្ទះរបស់ពួកគេនាពេលយប់ ខណៈប៉ូលិសតាមប្រមាញ់អ្នកគាំទ្របាតុកម្មដែលបានអង្រួនប្រទេសនេះចាប់តាំងពីការធ្វើរដ្ឋប្រហារយោធាកាលពីថ្ងៃទី១ខែកុម្ភៈមក។
ការធ្វើវិសោធនកម្មច្បាប់រដ្ឋបាលភូមិ បានប្រកាសកាលពីល្ងាចថ្ងៃសៅរ៍ទី១៣ខែកុម្ភៈនៅលើទំព័រ Facebook ដែលគ្រប់គ្រងដោយយោធា គឺជាវិធានការផ្លូវច្បាប់ចុងក្រោយបង្អស់ដែលត្រូវបានណែនាំដោយកងទ័ព។
អតីតរដ្ឋាភិបាលស៊ីវិលដឹកនាំដោយលោកស្រី អ៊ុងសាន ស៊ូជី បានលុបចោលច្បាប់នេះ ដែលប្រើប្រាស់ក្រោមការដឹកនាំដោយយោធាអស់រយៈពេលជាច្រើនទសវត្សរ៍។
ក្រោមការធ្វើវិសោធនកម្មនេះ ប្រជាពលរដ្ឋត្រូវប្រឈមនឹងការផាកពិន័យឬដាក់ពន្ធនាគារ ប្រសិនបើពួកគេមិនរាយការណ៍ពីអ្នកទៅផ្ទះរបស់ខ្លួនទៅកាន់អាជ្ញាធរមូលដ្ឋាន។
នៅពេលបាតុកម្មប្រឆាំងរដ្ឋប្រហារកាន់តែពុះកញ្ជ្រោលក្នុងទីក្រុងធំបំផុត យ៉ាំងហ្គោន, រដ្ឋធានី ណៃពិដោនិងកន្លែងផ្សេងទៀតកាលពីថ្ងៃសៅរ៍ កងទ័ពបាននិយាយថា ដីកាចាប់ខ្លួនត្រូវបានចេញសម្រាប់អ្នករិះគន់ការគ្រប់គ្រងយោធាចំនួន៧នាក់ ពាក់ព័ន្ធការអត្ថាធិប្បាយរបស់ពួកគេនៅលើបណ្តាញសង្គម។
ក្រុមព័ត៌មាន True News របស់កងទ័ពបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រជាជនគួរតែជូនដំណឹងដល់ប៉ូលិសប្រសិនបើពួកគេបានឃើញឈ្មោះណាមួយហើយនឹងត្រូវទទួលទណ្ឌកម្មប្រសិនបើពួកគេព្យាយាមលាក់បាំង។
សមាគមជំនួយសម្រាប់អតីតអ្នកទោសនយោបាយដែលជាក្រុមឃ្លាំមើលមីយ៉ាន់ម៉ាបាននិយាយថា មនុស្សយ៉ាងតិច៣៨៤នាក់ត្រូវបានឃុំខ្លួនទូទាំងប្រទេស ចាប់តាំងពីរដ្ឋប្រហារមក ដោយភាគច្រើនត្រូវចាប់ខ្លួននៅក្នុងការវាយឆ្មក់ពេលយប់៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ CNA

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
នយោបាយ២ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ