ព័ត៌មានអន្ដរជាតិ
បើកឆាកបោះឆ្នោតបឋម លោក ត្រាំ ឈ្នះភ្លូកទឹកភ្លូកដី នៅរដ្ឋ Iowa
អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានទទួលជ័យជម្នះយ៉ាងធំធេង ក្នុងការបោះឆ្នោតបឋមរបស់គណបក្សសាធារណរដ្ឋក្នុងរដ្ឋ Iowa។

តាមការចុះផ្សាយរបស់ CNN, ក្នុងការបោះឆ្នោតរដ្ឋ Iowa នៅថ្ងៃអង្គារទី១៦ខែមករា លោក ត្រាំ ឈ្នះសំឡេងគាំទ្រលើស៥០% ហើយទទួលបានតំណាងរាស្រ្តលើសគូប្រជែងដល់ទៅ៣ដងឯណោះ។
តាមលទ្ធផល លោក ត្រាំ ទទួលបានសំឡេងឆ្នោត៥៦២១០ ជាមួយនឹងតំណាងរាស្រ្តចំនួន២០ ចំណែកលេខ២បានទៅលើលោក Ron DeSantis ទទួលបានសំឡេង២៣៤០០ ជាមួយតំណាងរាស្រ្តចំនួន៨រូប រីឯលេខ៣បានទៅលើលោកស្រី Nikki Haley ទទួលបានសំឡេង២១០៧៦ ជាមួយតំណាងរាស្រ្តចំនួន៧រូប។
ជ័យជម្នះភ្លូកទឹកភ្លូកដីរបស់លោកត្រាំនៅរដ្ឋ Iowa ត្រូវបានគេមើលឃើញជាសញ្ញាដ៏ល្អសម្រាប់បុរសវ័យ៧៧ឆ្នាំរូបនេះ ក្នុងការឈានទៅប្រកួតនៅរដ្ឋជាបន្តបន្ទាប់ ហើយទីបំផុតអាចក្លាយជាតំណាងបក្សសាធារណរដ្ឋ ទៅតទល់ជាមួយលោក ចូ បៃដិន ខាងគណបក្សប្រជាធិបតេយ្យ ក្នុងការបោះឆ្នោតប្រធានាធិបតីខែវិច្ឆិកា។

រដ្ឋ Iowa ត្រូវបានគេមើលឃើញថាមូលដ្ឋានរបស់គណបក្សសាធារណរដ្ឋ ហើយចាប់តាំងពីឆ្នាំ១៩៧២មក រដ្ឋនេះគឺជារដ្ឋដំបូងបង្អស់នៅសហរដ្ឋអាមេរិកដែលរៀបចំការបោះឆ្នោតបឋមមុនគេ។
លទ្ធផលរបស់រដ្ឋនេះពិតជាសញ្ញាដ៏សំខាន់ ពាក់ព័ន្ធការសម្រេចចិត្តរបស់រដ្ឋផ្សេងមុនការបោះឆ្នោតខែវិច្ឆិកា។ បេក្ខជនទាំងអស់នឹងធ្វើដំណើរទៅកាន់រដ្ឋ New Hampshire សម្រាប់ការបោះឆ្នោតបឋមជុំបន្ទាប់ ហើយលោក ត្រាំ ត្រូវគេរំពឹងថា នឹងរៀបចំការជួបជុំអ្នកគាំទ្រនៅក្នុងរដ្ឋនេះ ក្រោយឡើងតុលាការក្នុងទីក្រុងញូវយ៉ក។
សូមបញ្ជាក់ នៅពេលរដូវកាលបោះឆ្នោតឆ្នាំ២០២៤ ចាប់ផ្តើម អតីតប្រធានាធិបតីរូបនេះ ត្រូវប្រឈមមុខនឹងការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មជាច្រើន រួមទាំងពាក់ព័ន្ធនឹងការជ្រៀតជ្រែកក្នុងការបោះឆ្នោត, ការផ្តល់ប្រាក់បំបិទមាត់ដល់តារាអាសអាភាស និងការកាន់កាប់ឯកសារសំខាន់ផងដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ រដ្ឋកាលីហ្វ័រញ៉ា ប្រាប់ហេតុផល ទុកផ្លូវឲ្យលោក ត្រាំ ឈរឈ្មោះបោះឆ្នោត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


