ព័ត៌មានអន្ដរជាតិ
រដ្ឋកាលីហ្វ័រញ៉ា ប្រាប់ហេតុផល ទុកផ្លូវឲ្យលោក ត្រាំ ឈរឈ្មោះបោះឆ្នោត
ថ្វីបើកំពុងរងសម្ពាធឲ្យដកអតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ចេញពីបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតក៏ដោយ ប៉ុន្តែរដ្ឋលេខាធិការរដ្ឋកាលីហ្វ័រញ៉ាលោកស្រី Shirley Weber នៃគណបក្សប្រជាធិបតេយ្យបានសម្រេចថា នឹងទុកផ្លូវឲ្យបេក្ខជនឈានមុខខាងគណបក្សសាធារណរដ្ឋរូបនេះ ចូលរួមប្រជែងក្នុងការបោះឆ្នោតបឋមនៅរដ្ឋរបស់លោកស្រី ដោយលើកហេតុផលថា “ខ្ញុំជឿជាក់លើលទ្ធិប្រជាធិបតេយ្យដែលមាននៅទីនេះ! ខ្ញុំត្រូវតែបន្តគោរពច្បាប់”។

លោកស្រី Weber សង្កត់ធ្ងន់ថា ទោះលោកស្រីដឹងថា សកម្មភាពរបស់អតីតប្រធានាធិបតីរូបនេះ ពិតជាគួរឲ្យស្អប់ខ្ពើម និងជាការវាយប្រហារលើលទ្ធិប្រជាធិបតេយ្យក៏ពិតមែន ប៉ុន្តែលោកស្រីមានអារម្មណ៍ថា ត្រូវមានកាតព្វកិច្ចអនុវត្តតាមច្បាប់ និងត្រូវអនុញ្ញាតឲ្យលោក ត្រាំ អាចឈរឈ្មោះសម្រាប់ការបោះឆ្នោតបឋមក្នុងរដ្ឋរបស់លោកស្រីបាន។
លោកស្រី Weber ប្រាប់ទៅកាសែត The Los Angeles Times នៅថ្ងៃសៅរ៍ទី៣០ខែធ្នូថា “បើខ្ញុំមិនធ្វើបែបនេះទេ ខ្ញុំនឹងអន់ជាងលោក ត្រាំ ដូច្នេះហើយ ខ្ញុំត្រូវតែខ្លាំងជាងលោក ត្រាំ”។

រឿងនេះកើតឡើងបន្ទាប់ពីមន្ត្រីបោះឆ្នោតកំពូលរដ្ឋ Maine សម្រេចថា លោក ត្រាំ មិនអាចឈរឈ្មោះបោះឆ្នោតប្រធានាធិបតីឆ្នាំក្រោយនៅក្នុងរដ្ឋនេះបានទេ ដោយសារតែទង្វើខុសឆ្គងទៅនឹងរដ្ឋធម្មនុញ្ញ។
រដ្ឋលេខាធិការរដ្ឋ Maine លោកស្រី Shena Bellows និយាយថា លោក ត្រាំ មិនមានលក្ខណៈគ្រប់គ្រាន់ឡើយ ដោយសារតែសកម្មភាពរបស់គាត់ ឈានទៅបង្កឲ្យមានកុបកម្មនៅវិមានសភាអាមេរិកកាលពីឆ្នាំ២០២១។
Maine បានក្លាយជារដ្ឋទី២របស់អាមេរិក ដែលដកឈ្មោះលោកត្រាំ ចេញពីបញ្ជីបោះឆ្នោត បន្ទាប់ពីរដ្ឋ Colorado បានធ្វើដូចគ្នានេះ កាលពីសប្តាហ៍មុន។

សេចក្តីសម្រេច៣៤ទំព័រមានខ្លឹមសារថា លោក ត្រាំ ត្រូវតែដកចេញពីសន្លឹកឆ្នោតរដ្ឋ Maine ដោយសារតែវិសោធនកម្មទី១៤នៃរដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិក ដែលហាមឃាត់អ្នកពាក់ព័ន្ធក្នុងការបះបោរ ពីការកាន់តំណែងណាមួយ។
តាមបញ្ជារបស់អ្នកស្រី Bellows, លោក ត្រាំ បានប្រតិដ្ឋរឿងអំពីការក្លែងបន្លំសន្លឹកឆ្នោត ដើម្បីបញ្ឆេះកំហឹងដល់អ្នកគាំទ្ររបស់គាត់ និងជំរុញឲ្យពួកគេសម្រុកចូលទៅវិមានកាពីតូល។
សូមបញ្ជាក់ជាថ្មី វិសោធនកម្មទី ១៤ ត្រូវបានផ្តល់សច្ចាប័នបន្ទាប់ពីសង្គ្រាមស៊ីវិលអាមេរិក ហើយមាត្រា ៣ របស់ច្បាប់នេះ មានបំណងរារាំងក្រុមអបគមន៍ពីការវិលត្រលប់ទៅកាន់តួនាទីរបស់រដ្ឋាភិបាលមុនៗ ពេលដែលរដ្ឋភាគខាងត្បូង ចូលជាសមាជិកសហភាពឡើងវិញ ខណៈវិសោធនកម្មនេះក៏ធ្លាប់ត្រូវបានប្រើប្រឆាំងនឹងប្រធានសហព័ន្ធលោក Jefferson Davis និងអនុប្រធានរបស់គាត់ឈ្មោះ Alexander Stephens ផងដែរ ហើយចាប់តាំងពីពេលនោះមក វាកម្រត្រូវបានគេយកមកប្រើណាស់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ FOX
ចុចអាន៖ រដ្ឋមួយទៀត កាត់ឈ្មោះលោក ត្រាំ ចេញពីបញ្ជីបេក្ខជនប្រជែងតំណែងប្រធានាធិបតី
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


