ព័ត៌មានអន្ដរជាតិ
ទ័ព មីយ៉ាន់ម៉ា ជិត ៣០០ នាក់ភ័យរត់ឆ្លងដែនចូល ឥណ្ឌា ក្រោយការបាញ់បោះរបស់ក្រុមឧទ្ទាមប្រដាប់អាវុធ
កម្លាំងទាហានមីយ៉ាន់ម៉ាជិត ៣០០ នាក់បានភ័យរត់ឆ្លងព្រំដែនចូលទៅក្នុងប្រទេសឥណ្ឌាដើម្បីគេចខ្លួនពីការវាយប្រហាររបស់ក្រុមឧទ្ទាមប្រដាប់អាវុធជនជាតិភាគតិច ។ នេះបើយោងតាមប្រភពពីមន្ត្រីយោធាឥណ្ឌា និងចុះផ្សាយដោយសារព័ត៌មានថៃ MGR Online ។

ចាប់តាំងពីផ្ទុះការបាញ់បោះដាក់គ្នារវាងកងទ័ពអារ៉ាកាន់ទៅលើកងកម្លាំងរក្សាសន្តិសុខរបស់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាកាលពីខែវិច្ឆិកា ឆ្នាំ២០២៣ មក តំបន់មួយចំនួនរបស់មីយ៉ាន់ម៉ាដែលនៅជិតព្រំដែនឥណ្ឌា ក៏ផ្ទុះការប៉ះទង្គិចគ្នា ក៏ដូចជាបណ្ដាលឲ្យប៉ះពាល់ និងខូចខាតហេដ្ឋារចនាសម្ព័ន្ធមួយចំនួនធំផងដែរ ។
ពាក់ព័ន្ធទៅនឹងការរត់គេចខ្លួនឆ្លងព្រំដែននេះដែរ គឺកើតមានឡើង ស្របពេលដែលកងទ័ពអារ៉ាកាន់បានប្រកាសវាយដណ្ដើមកាន់កាប់ទីក្រុង Paletwa និងបន្ទាយទ័ពចំនួន ៦ ទៀតនៅតាមបណ្ដោយព្រំដែនជាមួយប្រទេសឥណ្ឌាកាលពីពាក់កណ្ដាលខែមករា ឆ្នាំ២០២៤ កន្លងទៅ ។
មន្ត្រីយោធាឥណ្ឌាម្នាក់របស់កងកំលាំងប្រដាប់អាវុធ Assam Rifles ដែលសុំមិនបញ្ចេញឈ្មោះដោយសារសុវត្ថិភាពបាននិយាយថា “ទាហានមីយ៉ាន់ម៉ាសរុប ២៧៦ នាក់ព្រមទាំងអាវុធ និងគ្រាប់ផងនោះ បានរត់មកដល់ភូមិ Bondukbangsora ហើយយើងក៏បានផ្តល់ទីជម្រកក្នុងបន្ទាយរបស់យើងទៅដល់ពួកគេផងដែរ” ។

ទោះយ៉ាងណា ប្រភពខាងលើបានបញ្ជាក់បន្ថែមថា យន្តហោះយោធាមីយ៉ាន់ម៉ា ២ គ្រឿងបានមកដល់ទីក្រុង Aizawl រដ្ឋធានីនៃរដ្ឋ Mizoram របស់ឥណ្ឌា ដើម្បីប្រមូល និងនាំយកទាហានដែលបានរត់គេចខ្លួនពីការប្រយុទ្ធត្រឡប់មកមីយ៉ាន់ម៉ាវិញ ។
គួរបញ្ជាក់ថា យោធាមីយ៉ាន់ម៉ាដែលបានដណ្ដើមអំណាចនៅក្នុងរដ្ឋប្រហារឆ្នាំ ២០២១ កំពុងបាត់បង់ការគ្រប់គ្រងទីក្រុង និងទីស្នាក់ការយោធាជាច្រើននៅជុំវិញប្រទេស ខណៈសមាជិកជាច្រើននាក់របស់កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា បានទម្លាក់អាវុធសុំចុះចាញ់ ក៏ដូចជាត្រូវបានចាប់ខ្លួនផងដែរក្នុងការប្រយុទ្ធគ្នាតាមតំបន់ព្រំដែនជាមួយក្រុមកងកម្លាំងចម្រុះប្រឆាំងរដ្ឋាភិបាលយោធា ៕

ដោយ ៖ គង់ សំអាន
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


