ព័ត៌មានអន្ដរជាតិ
រុស្ស៊ីនឹងបាញ់បង្ហោះគ្រាប់រ៉ុកកែតច្រើនជាង ១០ គ្រឿងទៅគន្លងតារាវិថី នៅឆ្នាំនេះ
លោក Ruslan Mukhamedzhanov ប្រធានមជ្ឈមណ្ឌលប្រតិបត្តិការនៃមូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធអវកាសបាននិយាយនៅថ្ងៃចន្ទនេះថា ប្រទេសរុស្ស៊ីនឹងអនុវត្តការបាញ់គ្រាប់រ៉ុកកែត Soyuz-2 ច្រើនជាង ១០ គ្រឿងចេញពីស្ថានីយបាញ់បង្ហោះយានអវកាស Baikonur នៅឆ្នាំនេះ ។

លោក Mukhamedzhanov បាននិយាយថា “ការបាញ់បង្ហោះគ្រាប់រ៉ុកកែតចំនួន ១២ គ្រាប់នឹងត្រូវបានអនុវត្តចេញពីទីតាំងនេះក្នុងឆ្នាំ ២០២១” ។
ការបាញ់បង្ហោះលើកដំបូងត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃចន្ទនេះ នៅពេលដែលគ្រាប់រ៉ុកកែត Soyuz-2.1 បានផ្ទុះចេញពីយានអវកាស Progress MS-16 ដោយដឹកស្បៀងអាហារ និងគ្រឿងផ្គត់ផ្គង់ទៅស្ថានីយអវកាសអន្តរជាតិ (ISS) ។ ទីតាំងទី ៣១ របស់ស្ថានីយបាញ់បង្ហោះយានអវកាស Baikonur ក៏ត្រូវបានបម្រុងទុកសម្រាប់រ៉ុក្កែត Soyuz-2 ផងដែរ ។

នៅក្នុងខែមករាប្រភពពីឧស្សាហកម្មអវកាស និងគ្រាប់រ៉ុកកែតបានប្រាប់គេហទំព័រ Sputnik ថា ការបាញ់គ្រាប់រ៉ុកកែតចន្លោះពី ១៥ ទៅ ១៧ គ្រឿងចេញពីស្ថានីយបាញ់បង្ហោះយានអវកាស Baikonur ត្រូវបានគ្រោងទុកសម្រាប់ឆ្នាំ ២០២១ ។ ទន្ទឹមនោះយានអវកាស Soyuz ចំនួន ៣ គ្រឿង យានអវកាសដឹកទំនិញ Progress ចំនួន ៣ គ្រឿង ផ្កាយរណបទូរគមនាគមន៍ Ekspress-AMU3 និង Ekspress-AMU7 ក្រុមយានអវកាស OneWeb ៣ គ្រឿង និងផ្កាយរណបឧតុនិយម Arktika-M ក៏ត្រូវបានដាក់ចូលក្នុងការបាញ់បង្ហោះទៅតារាវិថីផងដែរ ។
គួរបញ្ជាក់ថា ស្ថានីយបាញ់បង្ហោះយានអវកាស Baikonur គឺជាទីតាំងបង្ហោះអវកាសដំបូងបង្អស់លើពិភពលោកដែលត្រូវបានសាងសង់ដោយសហភាពសូវៀតនៅឆ្នាំ ១៩៥៥ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ ទួរគីនឹងមិនងាកចេញពីការទិញប្រព័ន្ធមីស៊ីល S-400s របស់រុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៨ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


